ការនាំចេញរបស់កម្ពុជាទៅថៃមានទឹកប្រាក់ជាង៤៥៩លានដុល្លារធ្លាក់ចុះចំនួន៣៦.៦១ភាគរយក្នុងរយៈពេល០៥ដំបូងឆ្នាំ២០២១

យោងតាមរបាយការណ៍របស់ស្ថានទូតថៃប្រចាំប្រទេសកម្ពុជាបានអោយដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ថៃមានទឹកប្រាក់ជាង៤៥៩លានដុល្លារ ដោយតួលេខនេះ បានធ្លាក់ចុះចំនួន៣៦.៦១% ស្របពេលដែលការនាំចូលពីថៃវិញ មានទឹកប្រាក់រហូតដល់ជាង២,៩០៥លានដុល្លារក្នុងរយៈពេល០៥ដំបូងឆ្នាំ២០២១នេះ ។

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ស្ថានទូតថៃប្រចាំប្រទេសកម្ពុជាបានអោយដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ថៃមានទឹកប្រាក់ជាង៤៥៩លានដុល្លារ ដោយតួលេខនេះ បានធ្លាក់ចុះចំនួន៣៦.៦១% ស្របពេលដែលការនាំចូលពីថៃវិញ មានទឹកប្រាក់រហូតដល់ជាង២,៩០៥លានដុល្លារក្នុងរយៈពេល០៥ដំបូងឆ្នាំ២០២១នេះ ។

ទន្ទឹមនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១នេះ សម្រេចបានសរុបចំនួនជាង៣,៣៦៥លានដុល្លារ ធ្លាក់ចុះ៥.២៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួនជាង៣,៥៥២លានដុល្លារ ។ ចំពោះមុខទំនិញដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃមកកម្ពុជាវិញ មានដូចជា៖ រថយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម ។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការធ្លាក់ចុះនៃការនាំចេញរបស់កម្ពុជាទៅប្រទេសថៃនេះ គឺដោយ សារតែបញ្ហាការរាលត្បាតនៃជំងឺកូវីដ-១៩ ។

Leave a Reply