រដ្ឋមន្ត្រីការបរទេស​កម្ពុជា​៖​​”គោលជំហរ​រួម​របស់​កម្ពុជា និង​អូស្ត្រាលី​គឺ​ការធានា​ឱ្យបាន​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​របស់​យើង​”​

​ទោះបីជា​ខ្លឹមសា​រនៃ​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​មិនទាន់​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅឡើយ​ក៏ដោយ ក៏​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់ឯកឧត្តម​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៨​ ខែវិច្ឆិកា ​ឆ្នាំ​២០២១​នេះ ​​បានបង្ហោះខ្លឹមសារដែលមានន័យថា​ “​សូម​ស្វាគមន៍ លោកជំទាវ ម៉ា​រី​ស ផេ​ន រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ដ្រី​កិច្ចការនារី​អូស្ដ្រាលី ដែល​បាន​មកដល់​ប្រទេស​កម្ពុជា​។ ខ្ញុំពិតមានសេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ជួប​លោកជំទាវ​ដោយផ្ទាល់ ក្រោយពី​មាន​ជំនួប​ទ្វេភាគី​តាម​ទូរស័ព្ទ និង​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាច្រើនលើក​ច្រើនសារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​។​​ គោលជំហរ​រួម​របស់​កម្ពុជា និង​អូស្ត្រាលី​គឺ​ការធានា​ឱ្យបាន​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​របស់​យើង​”​។​

ភ្នំពេញៈ​ទោះបីជា​ខ្លឹមសា​រនៃ​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​មិនទាន់​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅឡើយ​ក៏ដោយ ក៏​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់ឯកឧត្តម​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៨​ ខែវិច្ឆិកា ​ឆ្នាំ​២០២១​នេះ ​​បានបង្ហោះខ្លឹមសារដែលមានន័យថា​ “​សូម​ស្វាគមន៍ លោកជំទាវ ម៉ា​រី​ស ផេ​ន រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ដ្រី​កិច្ចការនារី​អូស្ដ្រាលី ដែល​បាន​មកដល់​ប្រទេស​កម្ពុជា​។ ខ្ញុំពិតមានសេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ជួប​លោកជំទាវ​ដោយផ្ទាល់ ក្រោយពី​មាន​ជំនួប​ទ្វេភាគី​តាម​ទូរស័ព្ទ និង​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាច្រើនលើក​ច្រើនសារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​។​​ គោលជំហរ​រួម​របស់​កម្ពុជា និង​អូស្ត្រាលី​គឺ​ការធានា​ឱ្យបាន​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​របស់​យើង​”​។​

ទំព័រហ្វេសប៊ុកដដែល​បា​នប​ន្តថា ​សាមគ្គីភាព​អន្តរជាតិ​ គឺជា​មូលដ្ឋានគ្រឹះ​ដើម្បី​សម្រេចបាន​នូវ​គោលបំណង​ទាំងនេះ ជាពិសេស​ខណៈពេលដែល​យើង​កំពុង​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ កម្ពុជា​តែងតែវាយតម្លៃ​ខ្ពស់​លើ​ការចូលរួម និង​ការគាំទ្រ​របស់​អូស្ត្រាលី​ចំពោះ​កម្ពុជា និង​អាស៊ាន​។ ​ខ្ញុំ​សង្ឃឹមថា លោកជំទាវ និង​គណៈប្រតិភូ​ទាំងអស់​ពេញចិត្ត​ជាមួយ​អាហារ​ថ្ងៃត្រង់​ដែល​យើង​បានរៀបចំ​ជូន​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ជំរុញ​ការទូត​ម្ហូបអាហារ​នៅលើ​ឆាក​ពិភពលោក​។​

​គួរ​បញ្ជាក់ថា​លោកជំទាវ ម៉ា​រី​ស ផេ​ន កំពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា (៧-៨ខែវិច្ឆិកា)​។ ជា​ទស្សនកិច្ច​តប​តាម​ការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

ក្នុងអំឡុងស្នាក់នៅកម្ពុជាលោកជំទាវ ម៉ា​រី​ស ផេ​ន បានអញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​លោកជំទាវ ម៉ា​រី​ស ផេ​ន ក៏​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា ក៏ដូចជា​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ចំណាប់អារម្មណ៍ និង​កង្វល់​រួម រួមទាំង​ការធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២ របស់​កម្ពុជា​ផងដែរ​។​ លោកជំទាវ ម៉ា​រី​ស ផេ​ន ក៏បានអញ្ជើញ​ទៅ​ទស្សនា​អង្គការកម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្តិ ដែល​​ទទួល​ស្វាគមន៍​ដោយ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួង​កិច្ចការនារី​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោកស្រី ម៉ា​រី​ស ផេ​ន មកកាន់​កម្ពុជា នឹង​បញ្ជាក់​ជាថ្មី​នូវ​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​អូស្ដ្រាលី ក្នុងការ​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនងទាំងនៅក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

Leave a Reply