រាជធានីភ្នំពេញ៖ ទន្ទឹមនឹងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បាននិងកំពុងជំរុញការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរសុវត្ថិភាពពីទីផ្សារ ទេសចរណ៍សំខាន់ៗជាច្រើន ក្នុងនោះក៏កំពុងសម្លឹងមើលគោលដៅទីផ្សារទេសចរណ៍នៅប្រទេសជប៉ុនផងដែរ។
ក្នុងជំនួបជាមួយលោក លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
ទី១៖ ជួយគាំទ្រឱ្យមានសិក្ខាសាលាអនឡាញស្តីពីការភ្ជាប់ទំនាក់ទំនងផ្នែកឯកជនធុរកិច្ចទេសចរណ៍កម្ពុជា-ជប៉ុន។
ទី២៖ គាំទ្ររៀបចំការធ្វើទស្សនកិច្ចស្វែងយល់របស់ក្រុមហ៊ុនទេសចរណ៍ និងបណ្តាញសារព័ត៌មានពីប្រទេសជប៉ុន។
ទី៣៖ កម្ពុជាបានអញ្ជើញក្រុមហ៊ុនទេសចរណ៍ និងបណ្តាញសារព័ត៌មានជប៉ុនចូលរួមវេទិកាទេសចរណ៍អាស៊ានចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ។
ទី៤៖ គាំទ្រកម្ពុជាក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ ដូចជា ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ កសិទេសចរណ៍ ទេសចរណ៍សុខភាព និងផាសុកភាព ទេសចរណ៍ផ្ទះទី២ ដែលប្រទេសជប៉ុនមានភាពល្បីពីផ្នែកទាំងនេះ។
ទី៥៖ បន្តគាំទ្រការងារបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបង្កើត និងបង្កើនជំនាញឡើងវិញដល់អ្នកជំនាញទេសចរណ៍កម្ពុជា។
ទី៦៖ ស្នើសុំឱ្យមានការរៀបចំការចែករំលែកបទពិសោធន៍របស់ជប៉ុនលើការរៀបចំព្រឹត្តការណ៍កីឡាដល់កម្ពុជា និងសូមជួយផ្សព្វផ្សាយព្រឹត្តការណ៍កីឡានេះដល់ពលរដ្ឋជប៉ុនសម្រាប់ព្រឹត្តការណ៍ SEA Games 2023 នៅកម្ពុជា។
ទី៧៖ ពិនិត្យលើការកិច្ចចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ឬក្របខណ្ឌការងារកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ជប៉ុននៅពេលខាងមុខ។ អនុស្សរណៈនេះនឹងជួយលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ។
ទី៨៖ បង្កើតក្រុមការងារមួយរវាងក្រសួងទេសចរណ៍ និងភាគីជប៉ុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានាឆ្ពោះទៅមុខ៕