សម្តេចតេជោ ៖ កុំនិយាយចោទប្រកាន់រាជរដ្ឋាភិបាលដោយខុសច្បាប់ថា មិនបានធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះអាចនឹងរងការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារនៅថ្ងៃណាមួយមិនខាន

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុំអ្នកនិយាយ កុំនិយាយខុសច្បាប់ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលមិនបានធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលការនិយាយដូចនេះ អាចនឹងរងការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារនៅថ្ងៃណាមួយមិនខាន ។

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុំអ្នកនិយាយ កុំនិយាយខុសច្បាប់ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលមិនបានធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលការនិយាយដូចនេះ អាចនឹងរងការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារនៅថ្ងៃណាមួយមិនខាន ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ចាប់តាំងពីកម្ពុជាបានបង្កើតរាជរដ្ឋាភិបាលអាណត្តិទី១មក និងមានរដ្ឋធម្មនុញ្ញមក ភារកិច្ចរបស់អ៊ុនតាក់ និងអង្គការសហប្រជាជាតិ ក៏ត្រូវបានបញ្ចប់អស់ហើយ ពុំត្រូវការហៅពួកគាត់ត្រឡប់មកវិញនោះទេ។ សម្តេចបានបញ្ជាក់ថា អ្នកដែលបានចោទប្រកាន់មកលើស្ថាប័នរដ្ឋសភាថាអនុវត្តខុសច្បាប់ក្នុងការកែប្រែរដ្ឋធម្មនុញ្ញនោះ ក៏ជាអំពើខុសច្បាប់ផងដែរ ដែលគេអាចទៅចាប់ឃាត់ខ្លួនគ្រប់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា បើអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ពុំចាំបាច់ត្រូវមានតុលាការអន្តរជាតិកាត់ទោសពួកខ្មែរក្រហមដែរ ព្រោះចំណុចនេះមិនបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ៕

Leave a Reply