ឯកឧត្តម សុខ ឥសាន មិនជំទាស់នឹងទណ្ឌិតសម រង្ស៊ី ទេ អោយតែក្លាហាន ប៉ុន្តែគឺអនុវត្តផ្លូវច្បាប់

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនជំទាស់ទេឲ្យតែលោក សម រង្ស៊ីមានភាពក្លាហានចូល ។ ទោះជាយ៉ាងណាលោក សុខ ឥសាន ថា គ្មានជំនឿនឹងចូលមកទេ ព្រោះនេះជាការប្រកាសក្នុងផ្លូវអារម្មណ៍ ។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនជំទាស់ទេឲ្យតែលោក សម រង្ស៊ីមានភាពក្លាហានចូល ។ ទោះជាយ៉ាងណាលោក សុខ ឥសាន ថា គ្មានជំនឿនឹងចូលមកទេ ព្រោះនេះជាការប្រកាសក្នុងផ្លូវអារម្មណ៍ ។

ឯកឧត្តម សុខ ឥសាន ថា លោកសម រង្ស៊ីនិរទ្ទេសខ្លួនឯង ទៅក្រៅប្រទេសគ្មានអ្នកណាហាមឃាត់ទេ ហើយការប្រកាសចូលស្រុកនេះ គឺជាភាពក្លាហានរបស់ទណ្ឌិត សម រង្ស៊ី តែឲ្យតែទណ្ឌិត សម រង្ស៊ីឈានជើងចូលដីកម្ពុជាពេលណានោះ គឺអនុវត្តតាមច្បាប់ហើយ ព្រោះទណ្ឌិត សម រង្ស៊ីមានសំណុំរឿងជាច្រើននៅក្នុងដៃតុលាការ ។

ឯកឧត្តមសង្កត់ធ្ងន់ថា “បើទណ្ឌិត សម រង្ស៊ី ក្លាហានពិតប្រាកដមែន គាត់ចូលហើយ ។ រដ្ឋអំណាច ក៏ដូចជារាជរដ្ឋាភិបាលគឺអនុវត្តផ្លូវច្បាប់ ពីព្រោះបុគ្គលហ្នឹង គឺមានដីកាចាប់ខ្លួនរួចហើយ ។ ដូច្នេះមានវត្តមាននៅក្នុងប្រទេស គឺគេអនុវត្តច្បាប់របស់ប្រទេសហើយ” ។

Leave a Reply