ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការរៀបចំការអភិវឌ្ឍនៅទីតាំងតំបន់ប្រវត្តិសាស្រ្តទុំទាវ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំចុះពិនិត្យការរៀបចំការអភិវឌ្ឍនៅទីតាំងតំបន់ប្រវត្តិសាស្រ្តទុំទាវ នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ។

អភិបាលខេត្តមណ្ឌលគីរី និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញប្រគល់ផ្ទះ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ២ខ្នងផ្ទះ នៅឃុំសុខសាន្ត ស្រុកកោះញែក

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញប្រគល់ផ្ទះ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ២ខ្នងផ្ទះ នៅឃុំសុខសាន្ត ស្រុកកោះញែក ។

ប្រទេសហុងគ្រី មានប្រធានាធិបតីស្រ្តីដំបូង

ប្រទេសហុងគ្រីមានប្រធានាធិបតីជាស្ត្រីលើកដំបូង ជា ប្រវត្ថិសាស្ត្រ។ លោកស្រី Katalin Novak ត្រូវបានរដ្ឋសភា ហុងគ្រីបោះឆ្នោតជ្រើសតាំង ជាជាប្រធានាធិបតីនៃប្រទេសហុងគ្រី កាលពីថ្ងៃទី១០ ខែមីនា ២០២២។

ឥណ្ឌូនេស៊ីផ្ទុះភ្នំភ្លើង ភៀសខ្លួនរាប់រយនាក់

ភ្នំភ្លើង Mount Merapi របស់ប្រទេសឥណ្ឌូណេស៊ី បានព្រួស បក់បោកលើផ្ទាំងពពកដ៏ក្តៅ អំឡុងការផ្ទុះ កាលពី ថ្ងៃទី១០ ខែមីនា ២០២២។

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ប្រគេនស៊ីម៉ងត៍ចំនួន៣០តោនដល់វត្តចំនួន២ សម្រាប់សាងអគារវិបស្សនាកម្មដ្ឋាន និងសម្រាប់កសាងក្លោងទ្វារវត្ត

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ប្រគេនស៊ីម៉ងត៍ចំនួន៣០តោនដល់វត្តចំនួន២ សម្រាប់សាងអគារវិបស្សនាកម្មដ្ឋាន និងសម្រាប់កសាងក្លោងទ្វារវត្ត

ប្រធាន គ.ជ.ប ជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេស អសប ទាក់ទងការបោះឆ្នោតនៅកម្ពុជា

ប្រធាន គ.ជ.ប ជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេស អសប ទាក់ទងការបោះឆ្នោតនៅកម្ពុជា

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាកិត្តិយស ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាកិត្តិយសពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ប្រធាន គ.ជ.ប. បកស្រាយប្រាំចំណុចជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានទទួលជួបប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក វិទិត មុនតាប៊ន(Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំគ.ជ.ប។

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត

រដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងសារគន្លឹះ ក្នុងឱកាសអបអរសាទរទិវាអាស៊ី-អឺរ៉ុប

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី ការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងសារគន្លឹះ ក្នុងឱកាសអបអរសាទរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប( ASEM) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ។

អនុប្រធានាធិបតីអាមេរិក អំពាវនាវឱ្យមានការស៊ើបអង្កេតបទឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើមន្ទីរពេទ្យសម្ភព និងកុមារក្នុងទីក្រុង ម៉ារីប៉ូល (Mariupol) បានបង្កឱ្យមានការថ្កោលទោសទូទាំងពិភពលោក ខណៈអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បានអំពាវនាវឱ្យមានការស៊ើបអង្កេតបទឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ លើការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។

អភិបាលខេត្តត្បូងឃ្មុំ និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ។

សម្តេចក្រឡាហោម ស ខេង ប្ដេជ្ញាបញ្ចប់ឱ្យបានជាមូលដ្ឋានចំពោះឧក្រិដ្ឋកម្ម ដែលកើតមានឡើងនៅខេត្តព្រះសីហនុ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្តបញ្ចប់ឱ្យបានជាមូលដ្ឋាននូវឧក្រិដ្ឋកម្ម ដែលកើតមានឡើងនៅខេត្តព្រះសីហនុ ហើយធ្វើយ៉ាងណាបញ្ចប់ឱ្យបានមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខ។

អធិការនគរបាលខណ្ឌឬស្សីកែវ បន្តចុះធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តចុះហត្ថលេខាផ្តល់សៀវភៅគ្រួសារ (ក៤) ជូនប្រជាពលរដ្ឋដោយផ្ទាល់ដល់ភូមិ ក្នុងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ។

ក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ ទាក់ទងនឹងការលើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីបំភ្លឺចំនួន ២ចំណុច នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ទាក់ទងនឹងការលើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ។

ទីបំផុតលោក យ៉ូន ស៊ុកយ៉ុល ជាប់ឆ្នោតជាប្រធានាធិបតី ថ្មីរបស់កូរ៉េខាងត្បូង

បេក្ខជនអភិរក្សនិយមមកពីគណបក្សប្រឆាំង លោក យូន ស៊ុក យ៉ុល (Yoon Suk-yeol) នៅថ្ងៃពុធ ទី៩ខែមីនាសប្តាហ៍នេះ បានទទួលជ័យជម្នះនៅក្នុងការ បោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូង។ នេះបើតាមទី ភ្នាក់ងារសារព័ត៌មានកូរ៉េ យ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍នេះ។

រាជរដ្ឋាភិបាល សម្រេចពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តពន្ធ លើចំណេញមូលធន រយៈពេល ២ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឯកភាពឱ្យពន្យារកាលបរិច្ឆេទកំណត់ដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន រយៈពេល ២ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។

អភិបាលខេត្តកោះកុង ចាត់តំណាងដឹកនាំក្រុមការងារក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញចុះពិនិត្យទីតាំងស្នើសូមលើកផ្ទាំងប៉ាណូ ចំនួន ៧ទីតាំង

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញចុះពិនិត្យទីតាំងស្នើសូមលើកផ្ទាំងប៉ាណូ ចំនួន ៧ទីតាំង ស្ថិតក្នុងក្រុងខេមរភូមិន្ទ ចំនួន ៤ទីតាំង និងនៅក្នុងស្រុកមណ្ឌលសីមា ចំនួន៣ទីតាំង។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជការ ជាស្ត្រី កំពុងបម្រើការងារ នៅសាលាខេត្តកោះកុង ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃស្អែកជាថ្ងៃទី ៨មីនា ដើម្បីចូលរួមក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១ ថ្នាក់ដឹកនាំរៀបចំ ជាវត្ថុអនុស្សាវរីយ ជូនបងប្អូន មន្ត្រីរាជការ ជាស្ត្រី ដែលកំពុងបម្រើការងារ នៅក្នុងសាលាខេត្តនាពេលនេះមក។ កន្លងដែលបងប្អូន

ខេត្តកែប សាងសង់រូបសំណាកព្រាបសរ ផ្លូវចូលតំបន់ភ្នំវល្លិ៍ ដើម្បីជានិមិត្តរូបនៃការអរគុណសន្តិភាព និងការអភិវឌ្ឍ

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់រូបសំណាកព្រាបស ស្ថិតនៅ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើមផ្លូវលេខ ១៣៣៥ ឆ្ពោះទៅកាន់តំបន់ភ្នំវល្លិ៍ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ។