អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាកិត្តិយស ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាកិត្តិយសពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

(ត្បូងឃ្មុំ)៖ ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាកិត្តិយសពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការសម្រេចចិត្តដាក់ចេញគោលនយោបាយរបស់ថ្នាក់ដឹកនាំពិតជាមានគិតគូរខ្លាំងណាស់ ដូចជាករណីវ៉ាក់សាំងកូវីដ19ជាដើម។ សម្តេចតេជោ ហ៊ុន សែន បាន សម្រេចចិត្តចាប់ផ្តើមយកវ៉ាក់សាំងចិន ទោះបីមានការរិះគន់ វាយប្រហារខ្លះក៏ដោយ ដែលជាលទ្ធផលយើងអាចបើកប្រទេសបាន ធ្វើឲ្យសេដ្ឋកិច្ចយើងមានសកម្មភាពឡើងវិញ កាត់បន្ថយអត្រាស្លាប់ដោយកូវីដបានជាអតិបរិមា សូម្បីតែកុមារ ក៏ទទួលបានការចាក់វ៉ាក់សាំង ហើយបានចូលរៀនវិញ។

ការសម្រេចចិត្តនេះ បើមិនមានការចូលរួមពីគ្រប់ស្ថាប័ន អង្គភាព ពិសេសបងប្អូនប្រជាពលរដ្ឋយើងនោះទេ ក៏យើងមិនអាចមានកម្មវិធីដូចពេលនេះនោះទេ ហើយក៏គ្មានកម្មវិធីការ គ្មានកម្មវិធីបុណ្យ កម្មវិធីជួបជុំផ្សេងៗ ជាពិសេសសូម្បីតែកូនមកលេងឪពុកម្តាយ ឬ ឪពុកម្តាយមកលេងកូនក៏មិនបានដែរ។

Leave a Reply