ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿងដល់ប្រទេសឡាវ នៅចុងសប្ដាហ៍នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងខេត្តស្ទឹងត្រែង

ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយប្រទេសឡាវ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង ដល់ប្រទេសនេះ ដែលពិធីប្រគល់នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងខេត្តស្ទឹងត្រែង។

ប្រមុខការទូតកម្ពុជា បញ្ជាក់ថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ត្រូវបានលើកទៅពេលក្រោយទៀត

កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ត្រូវបានលើកទៅពេលក្រោយទៀត ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

រដ្ឋបាលខេត្តកំពង់ចាម រៀបចំក្រុមគ្រូពេទ្យចល័ត ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមភូមិ និងមណ្ឌលសុខភាព

រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំក្រុមគ្រូពេទ្យចល័ត ចុះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ នៅតាមភូមិនិងមណ្ឌលសុខភាព។ នេះបើតាមការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ឃុំកងតាណឹង ស្រុកកងមាស។

ប្រធានាធិបតីចិន ថ្វាយតង្វាយថ្វាយព្រះពរស្វាគមន៍ព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងដល់រដ្ឋធានីប៉េកាំង

យោងតាមហ្វេសប៊ុក Royal du Cambodge បានសរសេរថា កាលពីវេលារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ បានថ្វាយនូវកន្រ្តកផ្កាដ៏ស្រស់ល្អ ផ្លែឈើដ៏មានឱជារស

អភិបាលខេត្តពោធិ៍សាត់ ណែនាំដល់ក្រុង ស្រុក មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានណែនាំដល់អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ ក្នុងករណីទប់ស្កាត់មិនបាន ត្រូវធ្វើរបាយការណ៍មកខេត្ត ហើយរដ្ឋបាលខេត្តនឹងកោះអញ្ជើញបុគ្គលនោះ មកសម្របសម្រួលដោះស្រាយដោយផ្ទាល់។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ស្នើឱ្យនារីទាំងអស់ ត្រូវមានភាពក្លាហាន ក្នុងការចូលរួមនៅក្នុងសង្គម ទាំងវិស័យការងាររដ្ឋ និងឯកជន ដើម្បីទទួលបានប្រាក់កម្រៃស្មើៗគ្នា

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើសុំឲ្យនារីទាំងអស់ ត្រូវបង្កើនសមត្ថភាព និងមានភាពក្លាហាន ក្នុងការចូលរួមនៅក្នុងសង្គម ទាំង វិស័យការងាររដ្ឋ និងវិស័យការងារឯកជន ក្នុងនាមពលរដ្ឋស្មើភាពគ្នា ដើម្បីទទួលបានប្រយោជន៍ពីសង្គម ក៏ដូចជាទទួលបានប្រាក់កម្រៃជាដើម។

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីអបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការជានារី ជាច្រើនរូបទៀត។

លទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ ឯកឧត្តម វ៉ាង យី

លទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ ឯកឧត្តម វ៉ាង យី

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ និងអនុម័តលទ្ធផលសកម្មភាពរបស់រដ្ឋបាលខេត្ត និងលើកទិសដៅអនុវត្តបន្ត

នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អម សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក តាមរយ:វីដេអូ Zoom។

អភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្តធន់ធំជាប្រចាំ

ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងជម្រុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្តធន់ធំជាប្រចាំ។

សម្ដេចក្រឡាហោម ស ខេង ទុករយៈពេល៣ខែឲ្យមន្ដ្រីចំណុះក្រសួងមហាផ្ទៃ ដែលមានមុខងារមេធាវី ជ្រើសរើសវិជ្ជាជីវៈតែមួយ បើមិនដូច្នោះនឹងលុបឈ្មោះចេញពីក្របខ័ណ្ឌ

សម្ដេចក្រឡាហោម ស ខេង ទុករយៈពេល៣ខែឲ្យមន្ដ្រីចំណុះក្រសួងមហាផ្ទៃ ដែលមានមុខងារមេធាវី ជ្រើសរើសវិជ្ជាជីវៈតែមួយ បើមិនដូច្នោះនឹងលុបឈ្មោះចេញពីក្របខ័ណ្ឌ

ឯកឧត្តម ប្រាក់ សុខុន បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា (តាមរយៈវីដេអូថតទុក)នៅក្នុងកិច្ចប្រជុំ High Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា (តាមរយៈវីដេអូថតទុក)នៅក្នុងកិច្ចប្រជុំ High Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក ស្រេង ហុង តំណាងលោកជំទាវ មិថុនា ភូថង បានអញ្ជើញជាអធិបតី អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ “។

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះការងារវប្បធម៌ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណ ជាកិត្យានុភាព និងជាមោទនភាពរបស់ជាតិ។

អភិបាលខេត្តប៉ៃលិន ដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ

រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងទិសដៅខែបន្ទាប់ ។

កម្ពុជា សម្រេចបានជោគជ័យ ៣ឆ្នាំ មុនគោលដៅកំណត់ គ្មានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់ (Health)

នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ប្រជុំពិភាក្សា ជាមួយគណៈប្រតិភូអង្គការសុខភាពពិភពលោក នៃទីស្នាក់ការកណ្តាល នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដឹកនាំដោយលោកវេជ្ជបណ្ឌិត ប៉េដ្រូ អេឡនសូ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាផ្សព្វផ្សាយទិវាវប្បធម៌ជាតិឱ្យបានទូលំទូលាយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ណែនាំ ឱ្យក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាផ្សព្វផ្សាយ ទិវាវប្បធម៌ជាតិឱ្យបានទូលំទូលាយ ដើម្បីលើកស្ទួយវប្បធម៌ជាតិ។

សម្ដេចតេជោ ហ៊ុន សែន ៖ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងកើន ឡើងប្រមាណ ៥,៦ ភាគរយសម្រាប់ឆ្នាំនេះ

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រសិន ណាបើកុំមានការរាលដាលជំងឺកូវីដ១៩ កម្ពុជា នឹងមានការអភិវឌ្ឍ លឿន ជាមួយនឹងការកាត់បន្ថយភាពក្រីក្រកាន់តែច្រើនថែមទៀត។ សម្តេចតេជោ បញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់នោះ គឺសេដ្ឋកិច្ច កម្ពុជា រំពឹង ថានឹងកើនឡើងប្រមាណ៥,៦ ភាគរយសម្រាប់ឆ្នាំ ២០២២ នេះ ។

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម មានចំនួន ៩.៥៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ 

ជញ្ជីងពាណិជ្ជកម្មនៃប្រទេសកម្ពុជា​ និងវៀតណាម មានប្រមាណ ៩.៥៣ ពាន់លានដុល្លារ ទោះបីមានវិបត្តិកូវីដ១៩ក៏ដោយ តែនៅរក្សាកំណើនគួរកត់សម្គាល់ ។

កម្ពុជាបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តទាមទារឱ្យរុស្ស៊ីបញ្ចប់ភ្លាមៗនូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ុយក្រែនក្នុងឱកាសមហាសន្និបាតដ៏វិសេសវិសាលមួយរបស់អង្គការសហប្រជាជាតិ  

កាលពីយប់មិញ ក្នុងឱកាសមហាសន្និបាតដ៏វិសេសវិសាលមួយរបស់អង្គការសហប្រជាជាតិ កម្ពុជាមិនត្រឹមតែបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តទាមទារឱ្យរុស្ស៊ី “បញ្ចប់ភ្លាមៗនូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ុយក្រែន” ប៉ុណ្ណោះទេ តែថែមទាំងជាប្រទេស co-sponsor នៃសេចក្តីសម្រេចចិត្តទៀត។ ប្រទេសចំនួន៥ បានបោះឆ្នោតប្រឆាំង។ រីឯ ក្នុងចំណោមបណ្តាប្រទេសអ្នកបោះឆ្នោតអនុបវាទទាំង៣៥ ឃើញមានជាអាទិ៍ដូចជា វៀតណាម ឡាវ ចិន ជាដើម។

កម្ពុជាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍នៅអ៊ុយក្រែន

កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី០៣ ខែមីនានេះ បានឱ្យដឹងថា នៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។