
ឯកឧត្តម ឈាង វុន ត្រូវបានរដ្ឋាភិបាលជប៉ុនជ្រើសរើសជាម្ចាស់គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star
នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅនិវេសដ្ឋានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា ជប៉ុន បានទទួលគ្រឿងឥស្សរិយយស Rising Sun,Gold and Silver star ពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាររួមទាំងក្រុមគ្រួសាររបស់ឯកឧត្តម ឈាង វុន ផងដែរ។