
រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំ អនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី
រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំ អនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី
រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំ អនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរឱ្យត្រូវពិនិត្យ ចំពោះជនបំពានការកាប់ទន្ទ្រានព្រៃលិចទឹក ដោយត្រូវអនុវត្តទៅតាមផ្លូវច្បាប់។
ភ្នំពេញ៖ ជនជាប់ឃុំចំនួនជាង៣ម៉ឺននាក់ ត្រូវបានរាយការណ៍ថា បានទទួលវ៉ាក់សាំងដូស ទី៣ ប្រឆាំងជំងឺកូវីដ-១៩ ខណៈការឆ្លង និងករណីស្លាប់ថ្មី នៃជំងឺកូវីដ-១៩ លើជនជាប់ឃុំ នៅពុំមានតួលេខនៅឡើយទេ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃអមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងត្រួតពិនិត្យការកសាងអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់០៩ជាន់ នៅគ្រាដែលអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងមកដល់ពេលនេះសម្រេចបានលទ្ធផល៩០ភាគរយនោះហើយ។
ភ្នំពេញ៖ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋាន លោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងការ បញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលបេសកកម្មកម្មទាំងនោះភាគច្រើននៅតំបន់ប្រើប្រាស់ភាសាបារាំង ហើយកងទ័ពមួកខៀវកម្ពុជាអាចប្រើប្រាស់ភាសា បារាំង បានល្អថែមទៀត ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ខណៈនេះក្រសួងបានបន្តរៀបចំនិងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” និង “ទីក្រុងបាត់ដំបង” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ។
អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន ៣អង្គបន្ថែមទៀតនៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។
អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់០៩ជាន់កសាងសម្រេចបានលទ្ធផល៩០ភាគរយនោះហើយ។អគារថ្មីនេះគ្រោងនឹងកសាងឱ្យរួចរាល់នៅមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែ២០២២ខាងមុខខណៈដែលក្រុមជាងសំណង់និងក្រុមវិស្វករកំពុងពន្លឿនកសាងអគារថ្មីនេះ។នៅរសៀលថ្ងៃចន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សុំសេចក្តីសុខ សិរីសួស្តី ជ័យមង្គល តាមជំនឿសាសនា នៅក្នុងឱកាសសម្ពោធការិយាល័យថ្មីសម្រាប់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្រ្តីនគរបាលការិយាល័យជំនាញបានចូលទៅបំរើការងារជាបណ្តើរៗនោះហើយ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគណបក្សខេត្តសៀមរាប មានប្រសាសន៍បថា អ្វីដែលសំខាន់នោះ គឺយើងទាំងអស់គ្នាត្រូវតែចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ដោយបន្តអនុវត្តនូវ វិធានការ ៣កុំ ៣ការពារ និងការណែនាំរបស់ក្រសួងសុខាភិបាល នូវវីរុសបំប្លែងថ្មី (អូមីក្រុង) ដែលបានដើរទន្ទឹមគ្នា ក្នុងពេលបើកឡើងវិញនូវវិស័យទេសចរណ៍នានាទូទាំងប្រទេស ក្នុងនោះខេត្តសៀមរាបបានធ្វើឲ្យសន្ទុះភ្ញៀវទេសចរបរទេសដំណើរការឡើងបានជាហូរហែ ។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទទួលខុសត្រូវ ដោយត្រូវទៅចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅពេលដល់វេន ត្រូវរក្សាគម្លាតសុវតិ្ថភាព ត្រូវរក្សាអនាម័យដៃ ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ និងត្រូវបង្កើនលំហូរខ្យល់ចេញចូល។ ប្រសិនបើគ្រប់គ្នាត្រៀមខ្លួនរួចរាល់សម្រាប់ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ នោះអ្នកទាំងអស់គ្នាអាចកាត់បន្ថយការឆ្លងរាលដាលបាន ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន បានមានប្រសាសន៍បញ្ជាក់ថា «ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឺងម៉ាត់ និងទទួលបាននូវសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ គណបក្សយើងនឹងទទួលបានជោគជ័យ»។
លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ និងសម្របសម្រួលប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួនដែលបានជួលកោះ ឆ្នេរ និងរម្មណីយដ្ឋាននានាជាមួយរាជរដ្ឋាភិបាល រួមមាន កោះយ៉ កោះកណ្តុរ កោះម្នាស់ ប្រជុំកោះអំពិល កោះស្មាច់ និងតំបន់វិស្សមកាលតារាសាគរ។
អនុវត្តតាមការណែនាំ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំស្ទឹងកាច់ រួមជាមួយលោកប្រធាន អនុប្រធាន សមាជិក សមាជិកា និងក្រុមការងារចុះជួយភូមិបឹងព្រលិត ភូមិទឹកចេញ និងភូមិរថក្រោះឆេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្ស និងប្រគល់ឯកសណ្ឋានប្រជាការពារ ទាំង៣ភូមិ ចំនួន២៨នាក់ ព្រមទាំងពិសារនំបញ្ចុកសាមគ្គីក្នុងបរិយាកាសរីករាយ ស្និតស្នាលជាបងប្អូន ក្នុងមហាគ្រួសារគណបក្សប្រជាជនកម្ពុជាផងដែរ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឣញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣២ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ របស់ខ្លួនស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត តាមប្រព័ន្ធវិដេឣូ Conference ។
ព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ខន់ហ្វឺរេន ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
រយៈពេលប៉ុន្មានថ្ងៃនេះ ច្រាំងទន្លេតាមបណ្តោយដងទន្លេមេគង្គត្រង់ចំណុច ភូមិទួល គ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ចាប់ផ្តេីមស្រុតជាបណ្តេីរៗដែលបណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានពលរដ្ឋ២១គ្រួសារ។ ពលរដ្ឋដែលរងគ្រោះធម្មជាតិមួយនេះ បានសំណូមពរដល់អាជ្ញាធរស្រុក និងថ្នាក់ខេត្ត ជួយជាកម្លាំងដេីម្បីធ្វេីរុះរេី និងជួយរកទីសុវត្ថិភាពសម្រាប់ពួកគាត់ផ្ទេរលំនៅដ្ឋានផងដែរ។
អគារបណ្ណាល័យ ១ខ្នង ក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែនក្រុងកែប ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ឡើង ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងគោលបំណងចូលរួមជំរុញការអាន និងលើកកម្ពស់វិស័យអប់រំនៅខេត្តកែប ។
ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើឲ្យការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច អាចបោះជំហានទៅមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
ការតែងតាំង ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាប្រេសិតពិសេស ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ការគាំទ្រនេះដោយ UNSC មើលឃើញពីសារៈសំខាន់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការសម្របសម្រួលដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។
កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កងទ័ពមួកខៀវប្តូរវេនរបស់កម្ពុជាចំនួន ១៨៤នាក់ ក្នុងនោះមានស្ត្រីចំនួន២៩នាក់ បានចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។