
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជេីញជាអធិបតីក្នុងពិធីប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃដែលគង់នៅវត្តសំសមី ស្ថិតក្នុងក្រុងព្រៃវែង
នាព្រឹកថ្ងៃសុក្រទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រគេនចង្ហាន់ និងទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃដែលគង់នៅវត្តសំសមី ស្ថិតក្នុងក្រុងព្រៃវែង ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរអង្គភាពជំវិញខេត្ត និងអភិបាលក្រុងព្រៃវែងផងដែរ។