នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៤ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត។
របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖
១.ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៤។
២.ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
៣.ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ សាលាខេត្ត។
៤.ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារគាំទ្រក្នុងការអនុវត្តគម្រោងកិច្ចការពារកុមារ និងតែងតាំងមន្ត្រីអនុម័ត និងមន្ត្រីពិនិត្យបញ្ជាក់គម្រោងកិច្ចការពារកុមារ ខេត្តស្វាយរៀង។
៥.ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៦. ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៧.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៣៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២)៕




