ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី សមាជិកាគណៈអចិន្ត្រៃយ៍ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារចាំបាច់ ចំពោះមុខរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ។និងគណៈចលនាស្ត្រី នារសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅវិមាន ៧មករា ៕

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ស្ថិតនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ។

សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមជាកិត្តិយស បញ្ចុះសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង…

ព្រឹកថ្ងៃច័ន្ទ ៩កើត ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសព មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរាជធានី ខេត្តទាំងអស់ បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅវត្តសុវណ្ណគីរីរតនៈ ជើងភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញជាធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមការងារកិច្ចការចាក់វ៉ាក់សាំងយុទ្ធភូមិភាគទី៣ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ស្ដីពីការពង្រឹងការងារចាក់វ៉ាក់សាំងកូវីដ១៩

អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា នៅព្រឹកថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងប្រជុំជាមួយក្រុមការងារកិច្ចចាក់វ៉ាក់សាំងយុទ្ធភូមិភាគទី៣  រួមនិងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ស្ដីពីការពង្រឹងការងារចាក់វ៉ាក់សាំងកូវីដ១៩ជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីមន្ត្រីក្រសួងរ៉ែ និងថាមពល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីមន្ត្រីក្រសួងរ៉ែ និងថាមពល។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញចុះជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការនី មកពីរោងចក្រ ចំនួន ១០កន្លែង

នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការនី មកពីរោងចក្រ ចំនួន ១០កន្លែង ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ស្រុកបាទី និងចូលរួមអបអរសាទរទិវារំលឹកខួបអនុស្សវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ឧសភា។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំអង្គតាសោម និងលោក លោកស្រី សមាជិក ក្រុមប្រឹក្សាស្រុក ឃុំ ព្រមទាំងបងប្អូនកម្មករ កម្មការនី ជាង ៥០០នាក់។

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី រួមជាមួយឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងថ្នាក់ដឹកនាំស្រុក បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនកំពង់លែង ស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា ដែលបាទទួលមរណភាព នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តម អុី ឈាន អញ្ជើញចុះពិនិត្យមើលទីតាំង ត្រៀមកម្មវិធីបញ្ចុះបឋមសិលា កសាងស្តូបអនុស្សាវរីយ៍វិមាននយោបាយ ឈ្នះ ឈ្នះ

ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យទីតាំង សម្រាប់កម្មវិធីបញ្ចុះបឋមសិលា កសាងស្តូបអនុស្សាវរីយ៍វិមាននយោបាយ ឈ្នះ ឈ្នះ នៅលើទឹកដីនៃខេត្តប៉ៃលិន នាថ្ងៃខាងមុខ។

អភិបាលខេត្តប៉ៃលិន អញ្ជើញអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលកំពុងកម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សម្តេចភក្តី សាយ ឈុំ អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា គោរពវិញ្ញាក្ខ័ន្ធសព ឯកឧត្តមហ៊ុនណេង….

នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាក្ខ័ន្ធសព ឯកឧត្តមហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍ រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្្ឌលខេត្តកំពង់ចាម ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ចត្វាស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦:២៥នាទីល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ ដោយគាំងបេះដូង។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពីធីចាប់ឆ្នោតជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារអតីតយុទ្ធជនចំនួន ២៩គ្រួសារ

ទឹងត្រែង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធីចាប់ឆ្នោតជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារអតីតយុទ្ធជនចំនួន ២៩គ្រួសារ ដែលត្រូវប្រគល់ជូន ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានអនុញ្ញាតិឲ្យ លោក សិក្ខា មេត្តា Shekhar Mehta ប្រធានអង្គការរ៉ូតែរីអន្តរជាតិ និងគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យ លោក សិក្ខា មេត្តា Shekhar Mehta ប្រធានអង្គការរ៉ូតែរីអន្តរជាតិ Rotary International និងគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់រថយន្តសង្គ្រោះ ១គ្រឿង ដែលជាអំណោយរបស់សប្បុរជន ដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលរថយន្តសង្គ្រោះ ១គ្រឿង ពីលោកវរសេនីយ៍ឯក ហ៊ីង វណ្ណី ស្នងការរង ស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រីមេធាវី សំរិទ្ធ រត្ន័មុន្នី នៅទីស្តីការសក្រសួង នាព្រឹក ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង នារសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ។

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនឯកឧត្តម Ivan Velimir Starčević ឯកអគ្គរាជទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្រូអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម Ivan Velimir Starčević ឯកអគ្គរាជទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្រូអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី នៃសាធារណរដ្ឋក្រូអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា...។

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៣៥៧នាក់ រស់នៅក្នុងឃុំអំពិលតាពក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ ០៥ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តដឹកនាំ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៣៥៧នាក់ រស់នៅក្នុងឃុំអំពិលតាពក និងក្រុមគ្រូពេទ្យបំពេញការងារចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅមណ្ឌលសុខភាពអំពិលតាពក ស្ថិតក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ផ្ញើសាររំលែកទុក្ខចំពោះមរណៈភាពឯកឧត្តម ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន ដោយសារជំងឺបេះដូង

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងក្តុកក្តួលយ៉ាងខ្លាំង ជូនចំពោះ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ អំពីដំណឹងនៃការបាត់បង់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលត្រូវជាស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា បានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលនាវាល្បាត ជាហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប

នាថ្ងៃពុធទី៤ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តមហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រគល់ទទួលនាវាល្បាត ក្រោមហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប នៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ

អភិបាលខេត្តកោះកុង អញ្ជើញជួបប្រជុំជាមួយគណៈប្រតិភូក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក្នុងដំណើទស្សនកិច្ច ស្វែងយល់អំពីដំណើការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកោះកុង

នាថ្ងៃពុធទី៤ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ក្នុងដំណើទស្សនកិច្ច ស្វែងយល់អំពីដំណើការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកោះកុង។