អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនសិស្សានុសិស្ស នៅតាមបណ្តាសាលារៀន នៅទូទាំងខេត្តកោះកុង

នាព្រឹកថ្ងៃអង្គារទី២៦ ខែមេសា ឆ្នាំ២០២២ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនសិស្សានុសិស្ស នៅតាមបណ្តាសាលារៀន នៅទូទាំងខេត្តកោះកុង។

នាព្រឹកថ្ងៃអង្គារទី២៦ ខែមេសា ឆ្នាំ២០២២ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនសិស្សានុសិស្ស នៅតាមបណ្តាសាលារៀន នៅទូទាំងខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាល បានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស មួយវិញទៀត ដោយឡែកក្នុងខេត្តកោះកុងរបស់យើងបានបន្តចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់សិស្សានុសិស្ស នៅតាមបណ្តាសាលានានា នៅក្នុងទូទាំងខេត្ត។ ដោយឡែកលោកគ្រូ អ្នកគ្រូ ត្រូវធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ឱ្យមកទទួលវ៉ាក់សាំងកូវីដ-១៩ ក្រុមគ្រូពេទ្យ នឹងបន្តចាក់វ៉ាក់សាំង ជូនដល់សាលារៀនតែម្តង។ សូមឱ្យពួកគាត់យកសំបុត្រកំណើត និងការចាក់វ៉ាក់សាំងមកជាមួយ ដើម្បីងាយស្រួលក្នុងការបញ្ចូលទិន្នន័យ ជូនពួកគាត់។ នៅតាមសាលាទាំងអស់ ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់អាណាព្យាបាល នាំយកកូនមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា៕

Leave a Reply