ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារត្រៀមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ និងទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅទូទាំងខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃពុធទី០៤ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារត្រៀមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ និងទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំង

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាលជាមួយប្រជាការពារចំនួន ៣.៦៥០នាក់ នៅក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ប្រជាការពារជាកម្លាំងដ៏សំខាន់ ដែលបានចូលរួមរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនអាចខ្វះបាន ជាពិសេសការចូលរួមបម្រើប្រជាពលរដ្ឋ និងជួយដល់ប្រជាពលរដ្ឋជាប្រចាំ ដោយមិនប្រកាន់និន្នាការអ្វីឡើយ  ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារភូមិចំនួន ៣.៦៥០ ក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី គណកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ អ៊ីម៉ាំអ៊ីម៉ាំម៉ាស្ជិទ ខេត្ត ក្រុង ស្រុក

ឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលអាចារ្យ អាចារិនី គណកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ អ៊ីម៉ាំអ៊ីម៉ាំម៉ាស្ជិទ ខេត្ត ក្រុង ស្រុក ចំនួនជាង ៤០០នាក់ និងប្រគល់ដីកាសេចក្តីសម្រេចតែងតាំងមន្ត្រីរាជការមន្ទីរ ស្រុក ក្រុង។

សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូន លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ហ៊ុន ណេង

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្ដាយឥតឧបមា ចំពោះដំណឹងដ៏ក្រៀមក្រំនៃមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ដ្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលឯកឧត្តម បានទទួលមរណភាព នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយគាំងបេះដូង។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការងារដោះស្រាយផលប៉ះពាល់ទីតាំងស្ថាបនាស្ថានីយ៍ជញ្ជីងថ្លឹងយានយន្តលើសទម្ងន់ចំនួន០១កន្លែង

នាព្រឹកថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​ស្ដីពីការដោះស្រាយផលប៉ះពាល់ទីតាំងស្ថាបនាស្ថានីយ៍ជញ្ជីងថ្លឹងយានយន្តលើសទម្ងន់មួយកន្លែងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលមានទីតាំងនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកទីប្រឹក្សាបច្ចេកទេសគម្រោង លោកអនុប្រធាននាយកដ្ឋានដោះស្រាយផលប៉ះពាល់ទី២ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប្រធាន

លោកជំទាវ បាន ស្រីមុំ ក្រើនរំលឹកដល់សមាជិកបក្សប្រជាជនឃុំ/សង្កាត់ ឲ្យខិតខំយកចិត្តទុកដាក់ លើជីវភាពរស់នៅប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដែលជាម្ចាសឆ្នោត ដើម្បីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ

រយៈពេលមួយថ្ងៃពេញ នៃការអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិក សមាជិកាគណបក្សឃុំ/សង្កាត់ចំនួន៣ក្នុងខេត្តប៉ៃលិន នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានថ្លែងថា ជ័យជម្នះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខ គឺនៅត្រង់សមាជិកបក្សប្រជាជន ត្រូវយកចិត្តទុកដាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដូចជាការខិតខំធ្វើអំពើល្អជាដើម។

អភិបាលខេត្តប៉ៃលិន អញ្ជើញផ្តល់កិត្តិយស ចូលរួមកម្មវិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត

១ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញផ្តល់កិត្តិយស ចូលរួមកម្មវិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត ដែលជាកងទ័ពអាវស ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីរំលឹកលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”

ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ "សន្តិភាព សុខភាព និងសន្តិសុខការងារ"ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ។

អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ទំហំ ១១ ម៉ែត្រ x ៩ ម៉ែត្រ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវចុះគ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ និងធ្វើយ៉ាងណាយកឱ្យទទួលបាននូវស្នាមញញឹមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២។

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការពារ»

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការពារ» ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំង ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្រុក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត តំណាងក្រុមហ៊ុនអាជីវកម្ម សហគ្រាស អង្គការដៃគូ និងកម្មករនិយោគជក និយោជិតប្រមាណជាង ៥០០នាក់ ពិធីនេះធ្វើឡើងនៅក្រុមហ៊ុន ដាក់ឡាក់ ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២០០គ្រួសារ នៃស្រុកបវេល

នារសៀលថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា និងសប្បុរសជន បានអញ្ជើញសំណេះសំណាល

ឯកឧត្តម សុខ លូ ទទួលជួបអតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់ និងអាជ្ញាធរមីន ព្រមទាំងគណៈប្រតិភូ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ចុះបំពេញបេសកកម្មទស្សនកិច្ចចំការមីន នៅស្រុកគាស់ក្រឡ

នាព្រឹកថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់ (UNTAC)និងលោកជំទាវ និងឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន ព្រមទាំងគណៈប្រតិភូ តំណាងស្ថានទូតអូស្រ្តាលី ក្នុងដំណើរបំពេញបេសកកម្មទស្សនកិច្ចចំការមីន ដែលបោសសម្អាតដោយ សុីម៉ាក (CMAC) ស្ថិតក្នុងភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញទទួលអំណោយមនុស្សធម៌ពីមន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង

នារសៀលថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីមន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង ដឹកនាំដោយ ព្រះភិក្ខុ សីលវឌ្ឍោ សុខ រី ព្រះធម្មធរអនុគណក្រុងបាត់ដំបង និងសហការី ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូចៅអធិការ តាមបណ្តាលវត្តក្នុងក្រុងបាត់ដំបង ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណ:កម្មាធិការសាខា សរុបប្រមាណ៤៥អង្គ/នាក់។

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តនិងវេរភ័ត្តប្រគេនព្រះសង្ឃដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី

ប្រោះព្រំ ចម្រើនព្រះបរិត្តលើករាសី និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី ក្នុងគោលបំណងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនេះ និងសុំជួយដល់ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមជាគណៈអធិបតី ពិធីសំណេះសំណាល សួរសុខទុក្ខសាសនិកខ្មែរ~អុីស្លាម ទូទាំងខេត្ត ក្នុងឱកាសរដូវស្រាយបួសខែម៉ារ៉ាដន

អញ្ជើញចូលរួមជាគណៈអធិបតី ពិធីសំណេះសំណាល សួរសុខទុក្ខសាសនិកខ្មែរ~អុីស្លាម ទូទាំងខេត្ត ក្នុងឱកាសរដូវស្រាយបួសខែម៉ារ៉ាដន នៅវិហារហាយ៉ាទុល អុីស្លាម ក្រុងប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន

អភិបាលខេត្តប៉ៃលិន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធានបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សភូមិ ក្នុងសង្កាត់អូរតាវ៉ៅ

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធានបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សភូមិ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីស្តាប់ពីសំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋានផ្ទាល់។

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំត្រៀមរៀបចំទិវាពលកម្មអន្តរជាតិ និងត្រៀមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និងនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង

រៀមរៀបចំទិវាពលកម្មអន្តរជាតិ និងត្រៀមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និងនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តត្រពាំងអំពិល និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្ត ត្រពាំងអំពិល និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្