នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ លោក ស្រេង ហុង អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនំាកិច្ចប្រជុំ ត្រៀមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ និងការរៀបចំទិវាពលកម្មអន្តរជាតិ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង។
លោកអភិបាលខេត្តស្តីទី បានលើកឡើងថា ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង និងលោកគ្រូ អ្នកគ្រូ ដែលអញ្ជើញមកពីស្រុកមណ្ឌលសីមា តំណាងលោកគ្រូ អ្នកគ្រូទូទាំងខេត្ត។ ដើម្បីឱ្យកិច្ចការនេះ ស្នើអ្នកពាក់ព័ន្ធលើកឡើងអំពីផែនការលម្អិត សម្រាប់កម្មវិធីនេះ បានដំណើរការល្អប្រសើរ ជាមួយនឹងការរៀបចំទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”។ ក្រុមការងារត្រូវរៀបចំទីតាំង សម្រាប់ប្រារឰពិធី និងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដំណើរការព្រមគ្នាតែម្តង។
ដោយឡែកកម្មវិធីនេះ ត្រូវរៀបចំពេលវេលាឱ្យបានសមស្រប ទៅនឹងកម្មវិធី ដែលបានព្រាងទុក។ ត្រូវរៀបចំសំណួរ ដើម្បីឆ្លើយសំណួរ ចាប់យករង្វាន់ពីកម្មវិធីផងដែរ ក្រុមការងារត្រូវរៀបចំ សំណួរ ចម្លើយ ពីសាររបស់សម្តេចអគ្គមហាសេនាបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕




