ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមអមដំណើរឯកឧត្តម វ៉ា គឹមហុង ដឹកនាំគណៈប្រតិភូចុះពិនិត្យសមិទ្ធផលផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម លោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន

(មណ្ឌលគិរី) នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម លោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមដំណើរដោយ ឯកឧត្តម មេបញ្ជាការរងវិស្វកម្ម លោកស្នងការ ស្នងការរង មន្រ្តីជំនាញនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នាយទាហានជំនាញ និងអាជ្ញាធរស្រុកជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថាបនាដោយកងឯកភាពលេខ៧១១ កងឯកភាពវត្ថុរារាំងលេខ៧២ កងឯកភាពស្ថាបនាសំណង់សិល្បការ្យលេខ៧៤ នៃបញ្ជាការដ្ឋានវិស្វកម្ម  អគ្គបញ្ជាការ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ឯកឧត្តម វ៉ា គឹមហុង បានមានប្រសាសន៍កោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកងឯកភាពលេខទាំង៣ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ពុះពារជម្នះនូវ រាល់ឧបសគ្គ- ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការ ស្ថាបនា ផ្លូវខ្សែក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់លើទឹកដី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រហូតមកដល់ថ្ងៃនេះ សម្រេចបានលទ្ធផលយ៉ាងច្រើនគួរជាទីពេញចិត្ត។ ឯកឧត្តម បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវនយោបាយកសាងព្រំដែន :  «កសាងព្រំដែនកម្ពុជា ជាប់ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព» ដោយដើរទន្ទឹមនឹងការអនុវត្ត «គោលការណ៍កសាងខឿនការពារប្រទេស គឺជារបស់ប្រជាជនគ្រប់រូប »  ព្រមទាំងរួមចំណែកក្នុងការរៀបចំកិច្ចការសង្គម បើកច្រកព្រំដែននានា ការពង្រីកវិស័យកសិឧស្សាហកម្ម ទេសចរណ៍ បង្កើនផលិតផលប្រកបដោយសក្តានុពលពហុវិស័យជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកកសាងពង្រឹងខឿនការពារជាតិ ដោយផ្អែកលើប្រជាជនធ្វើជាមូលដ្ឋានគ្រឹះគ្រឹះដ៏រឹងមាំ មិនចេះរីងស្ងួត  នឹងធ្វើជាសក្សីរស់ប្រកបដោយនិរន្តរភាព រួមទាំង «ការងារកសាងបោះបង្គោលខ័ណ្ឌសីមា និងការកសាងផ្លូវជាដៃគូបំពេញឱ្យគ្នាទៅវិញទៅមក»។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម មានប្រសាសន៍ ណែនាំ និងក្រើនរំលឹក ដល់ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន នៃកងឯកភាព ទាំង៣ ត្រូវសហការជាមួុយអាជ្ញាធរដែនដី និងសមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធ្វើយ៉ាងណា ឲ្យដំណើរការ ស្ថាបនា ផ្លូវ និង រាល់ សំណង់ សិល្ប ការ្យ ឱ្យបាន ត្រឹមត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស សំដៅធានាឲ្យរាល់សំណង់មានសោភ័ណភាពមានគុណ ភាពរឹងមាំ និង សម្រេចបានជោគជ័យនូវភារកិច្ចជាប្រវត្តិសាស្ត្រ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចពិជ័យសេនា អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និង ថ្នាក់ដឹកនាំ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជឿទុកចិត្តប្រគល់ឲ្យ។ ក្នុងឱកាសចុះបំពេញបេសកម្មនោះដែរ ក៏បានផ្តល់ជាគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កងវិស្វកម្ម ដែលកំពុងស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែននោះផងដែរ៕

Leave a Reply