អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយយោធិននារី ក្នុងឱកាសខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

នាថ្ងៃអង្គារទី២៦ ខែមេសា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយយោធិននារី ក្នុងឱកាសខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២។

នាថ្ងៃអង្គារទី២៦ ខែមេសា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយយោធិននារី ក្នុងឱកាសខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២។

លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថាឱកាសខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ត្រូវបានលើកពេលដោយសារតែបញ្ហាកូវីដ-១៩ រីករាលដាលខ្លាំង ទើបតែពេលនេះរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យរៀបចំកម្មវិធីមួយចំនួនបាន។

ថ្ងៃនេះទើបមានពេលវេលា ជួបជុំ ជាមួយបងប្អូនយោធិននារី នៅតំបន់ប្រតិបត្តិការសឹករងខេត្ត បងប្អូនជានររីមែនពិត ក៏មានសមត្ថភាពក្នុងការបំពេញតួនាទី ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ ជូនក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ជាប្រចាំ។ មួយវិញទៀតបងប្អូនបានបំពេញតួនាទី ជាមេផ្ទះសម្រាប់គ្រួសារ ថែទាំសុខភាពក្រុមគ្រួសារ ចៀសផុតពីជំងឺកាចសាហាវនានា ពិសេសជំងឺកូវីដ-១៩ តែម្តង រហូតមកដល់ពេលខ្ញុំសង្ឃឹមថាក្រុមគ្រួសារ សាច់ញាតិ របស់បងប្អូនទាំងអស់ពិតជាទទួលបានវ៉ាក់សាំងកូវីដ-១៩គ្រប់ៗ។ ក្នុងឱកាសនេះផងដែរ ខ្ញុំសូមប្រសិទ្ធិពរជ័យ ដល់បងប្អូនទាំងអស់ សូមជួបប្រទះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply