លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តត្បូងឃ្មុំ ជាឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ ព្រមទាំងបុត្រ រួមទាំងឯកឧត្តម ម៉េង វ៉ាន់ឌី និងលោកជំទាវ ឈន សាខន ត្រូវជាមាតាបិតា ព្រមទាំងញាតិមិត្តបងប្អូន មានសទ្ធាជ្រះថ្លា នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងទីអារាមវត្តស្វាយបទុម ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
លោកជំទាវ និងស្វាមី ព្រមទាំងក្រុមគ្រួសារ គឺជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំ គោរពបូជាយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះពុទ្ធសាសនា តែងតែនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅតាមទីអារាមនានា ជារៀងរាល់ឆ្នាំ ជាពិសេសនារដូវចូលព្រះវស្សានេះតែម្តង៕










