អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំ ពិភាក្សាត្រៀមរៀបចំ កម្មវិធីជិះកង់មិត្តភាពឆ្លងកាត់ព្រំដែនថៃ-កម្ពុជា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំ កម្មវិធីជិះកង់មិត្តភាពឆ្លងកាត់ព្រំដែនថៃ-កម្ពុជា (The Border Crosding Cycling Activities Thailand-Cambodia) ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំ កម្មវិធីជិះកង់មិត្តភាពឆ្លងកាត់ព្រំដែនថៃ-កម្ពុជា (The Border Crosding Cycling Activities Thailand-Cambodia) ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

សូមបញ្ជាក់ផងដែរថា ទិសដៅចេញដំណើរ ចាប់ពីវត្តហាតឡេក ឃុំហាតឡេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ឆ្លងកាត់ព្រំដែនអន្តរជាតិចាំយាម ឆ្ពោះមកចំណុចមុខកោះកុងរីសត ជួបជុំក្បួន ជាមួយក្រុមកីឡាករខេត្តកោះកុង បន្តដំណើរទៅវត្តប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រួមជិះឆ្ពោះមកក្រុងខេមរភូមិន្ទ បន្តទៅបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ដែលមានកីឡាករចំនួន ៣១២នាក់ ក្នុងនោះកីឡាកាខេត្តកោះកុង មានចំនួន ១០០នាក់។

ថ្ងៃពុធ ៧ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២

Leave a Reply