គម្រោងជួសជុល គ្រឹះក្រោមនិងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃដល់ផ្សារធំថ្មីនឹងបញ្ចប់នៅថ្ងៃ២៣ កក្កដានេះ

គម្រោងជួសជុល គ្រឹះក្រោម ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃដល់ផ្សារធំថ្មី គ្រោងនឹងបញ្ចប់នៅថ្ងៃ២៣ កក្កដាឆ្នាំ២០២២ស្អែកនេះហើយ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង

ភ្នំពេញ៖ គម្រោងជួសជុល គ្រឹះក្រោម ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃដល់ផ្សារធំថ្មី គ្រោងនឹងបញ្ចប់នៅថ្ងៃ២៣ កក្កដាឆ្នាំ២០២២ស្អែកនេះហើយ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង ។

មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី២២ កក្កដា ឆ្នាំ២០២២នេះថា អនុវត្តតាមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពជួសជុល គ្រឹះខាងក្រោមឱ្យរឹងមាំ ទើបអ៊ុតកៅស៊ូ ពីលើកំណាត់ផ្លូវកម្ពុជាក្រោមទាំងស្រុងតែម្តង ដោយ ចាប់ពីស្ពានអាកាស ៧មករា( ស្ពានអាកាសពេទ្យលោកសង្ឃ)ដល់ផ្សារធំថ្មី ដែលមានប្រវែងជាង ៣គីឡូម៉ែត្រ ។

មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវកម្ពុជាក្រោមនេះ ត្រូវអ៊ុតកៅស៊ូទាំងស្រុង មានទទឹង ១៨ម៉ែត្រកន្លះ ទៅ១៩ម៉ែត្រ ទៅតាមស្ថានភាពផ្លូវជាក់ស្តែង ជាមួយនិងការដាក់បណ្តាញលូ នៅសងខាងផ្លូវផងដែរ ដោយបានចាប់ផ្តើមបើកការដ្ឋានជួសជុលកាលពីថ្ងៃទី២៥ ឧសភាឆ្នាំ២០២២កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ កក្កដា ស្អែកនេះហើយ៕

Leave a Reply