អភិបាលខេត្តកោះកុង ចាត់តំណាងដឹកនាំកិច្ចប្រជុំ សំណើរបស់ប្រជាពលរដ្ឋ ស្នើសូមកាន់កាប់ដីដែលមានទំហំដីប្រមាណ ៦៨ហិកតា

លោក សុខ សុទ្ធី  អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើប្រជាពលរដ្ឋ ស្នើសូមកាន់កាប់ដីដែលមានទំហំដីប្រមាណ ៦៨ហិកតា

(កោះកុង)៖ លោក សុខ សុទ្ធី  អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើប្រជាពលរដ្ឋ ស្នើសូមកាន់កាប់ដីដែលមានទំហំដីប្រមាណ ៦៨ហិកតា។

លោកអភិបាលរង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត រួមមានលោកនាយកទីចាត់អន្តរវិស័យ លោកអភិបាលស្រុកមណ្ឌលសីមា តំណាងមន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេឃុំ មេភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើសូមកាន់កាប់ដី ដែលមានទំហំដីប្រមាណ ៦៨ហិកតា ស្ថិតនៅកោះកាង ភូមិ០២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ឈ្មោះ ង៉ាវ សាវ និងឈ្មោះ ម៉ម ស៊ាន។

អង្គប្រជុំទាំងមូលបានសម្រេចដូចខាងក្រោម៖                                                      

 ១-បង្កើតក្រុមការងារមាន រដ្ឋបាលស្រុកមណ្ឌលសីមា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន ការិយាល័យរៀបចំដែនដី និងភូមិបាលស្រុក មេឃុំ មេភូមិ និងមន្រ្តីជំនាញពាក់ព័ន្ធចុះកំណត់និយាមកាទំហំដីទាំងមូល។

២-កំណត់និយាមកា ដែលម្ចាស់ដី និងព្រៃកោះកាង ផលជាក់ស្តែង                                       

៣-កំណត់និយាមកា និងទំហំដែលកាប់ទន្ទ្រាន ព្រៃកោងកាងថ្មី៕

—————————————–

ថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សាលប្រជុំ«ក»សាលាខេត្តកោះកុង។

Leave a Reply