លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្តឲ្យមន្ត្រីតាមមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្ត បន្តកិច្ចសហការ និងស្តាប់ការណែ នាំ អាជ្ញាធរ ខេត្ត ក្នុងគោល​បំណងតែមួយដូចគ្នា គឺអនុវត្តន៍តាមបទបញ្ជា និងអនុសាសន៍ សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ ការពារទប់ ស្កាត់ នូវបញ្ហាកូវីដ-១៩

៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​នេះថា ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញការលើកទឹក​ចិត្តដល់​មន្ត្រីតាម​មន្ទីរ​ទំនាក់​ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្ត បន្តកិច្ចសហការ និង​ស្តាប់​កា​រណែនាំ​អាជ្ញា​ធរធរខេត្ត ក្នុងគោលបំណងតែមួយដូចគ្នា គឺអនុវត្តន៍តាមបទបញ្ជា និងអនុ​សាសន៍​សំខាន់ៗ របស់សម្តេច​អគ្គហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា​ក្នុងការ ការពារទប់ស្កាត់នូវបញ្ហាកូវីដ-១៩ និងដើម្បីប្រឆាំងនឹងកូវីដ-១៩ ឲ្យចេញផផុតពីភពផែនដី ។

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងថា នេះជាជំហានដំបូងយើងត្រូវប្រើរថយន្តចំនួន២០០ គ្រឿង សម្រាប់ដឹកជញ្ជូនពលករខ្មែរពីព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក បានដឹកនាំចាត់ចែងអោយយករថយន្តរបស់កងទ័ពចំនួន២០០ គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។

កម្ពុជាបង្ហាញទស្សនៈ 6 ចំណុចក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទឹកចិត្តស្រ្ដីនិងក្មេងស្រីក្នុងយុគសម័យឌីជីថល

តាមរយៈសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ស៊ែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី 36 ក្រោមប្រធានបទការលើកកម្ពស់តួនាទីស្រ្ដីក្នុងយុគសម័យឌីជីថល សម្ដេចតេជោ បានលើកឡើងថា បច្ចេ​ក​វិទ្យាឌីជីថលចាំបាច់បំផុតនៅក្នុងការរស់នៅប្រចាំថ្ងៃ ស្របនឹងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-19។ ទន្ទឹមគ្នានេះការលើកកម្ពស់ស្ត្រីក្នុងវិស័យឌីជីថលផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ 2030។ កិច្ចប្រជុំនេះបានរៀបចំឡើងកាលពីថ្ងៃទី 26 ខែមិថុនា ឆ្នាំ2021 កន្លងទៅ។

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ និងនាំអំណោយសម្ភារៈការពារជំងឺកូវីដ ១៩ ផ្ដល់ជូនអង្គភាពពន្ធនាគារខេត្ត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងនាំអំណោយការពារជម្ងឺកូវីដ ១៩ ផ្ដល់ជូនពន្ធនាគារថ្មី របស់ខេត្តកំពង់ចាមដែលមានទីតាំង ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន ៣៧ នៅខេត្តក្រចេះ

ផ្អែកលើសំណើរបស់រដ្ឋបាលខេត្តក្រចេះ ក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្រេច បង្កើតភូមិថ្មីចំនួន ៣៧ ស្ថិតក្នុងឃុំ សង្កាត់ ១៧ នៃស្រុក ក្រុង ០៥ ក្នុងខេត្តក្រចេះ។ មកទល់បច្ចុប្បន្ន ខេត្តក្រចេះមានស្រុក ក្រុងចំនួន ០៦ ឃុំ សង្កាត់ ៤៧ និងភូមិ ២៥៨ ដែលក្នុងចំណោមភូមិទាំងអស់នេះមាន ឧបសម្ព័ន្ធជារចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាលបណ្ដោះអាសន្ន ឬហៅថា ភូមិ ឧបសម្ព័ន្ធចំនួន ១២៤។ ក្នុងភូមិសាស្រ្ត ភូមិឧបសម្ព័ន្ធ ទាំងអស់នោះមានប្រជាពលរដ្ឋរស់នៅ ២២.៦២០គ្រួសារ ចំនួនមនុស្ស ៨៧.០៧៦នាក់ ហើយអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន ៤៦.៨៣៥នាក់ និងបាន ចុះឈ្មោះបោះឆ្នោតចំនួន ៣២.៦៣៨នាក់។

សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងចំពោះជនមូស្លីម ដែលស្លាប់ដោយកូវីដ អាចបញ្ចុះសពបាន តាមការស្នើសុំរបស់សាសនិកឥស្លាម

តាមរយៈការស្នើសុំរបស់សាសនិកឥស្លាមកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចលើកលែងចំពោះជនមូស្លីម ដែលស្លាប់ដោយជំងឺកូវីដ១៩ នៅកម្ពុជា ដោយអាចបញ្ចុះសពបាន ។

អភិបាលខេត្តពោធិ៍សាត់ ថ្វាយគ្រឿងរណ្ដាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង ក្នុងបំណងសុំទឹកភ្លៀង និងសេចក្ដីសុខចម្រើន

នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា សម្លៀកបំពាក់ និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងទឹកភ្លៀង ជាពិសេសសូមឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក។

អភិបាលខេត្តរតនគិរីអញ្ជើញចុះពិនិត្យមើលស្ពានបាឡេថ្មីមួយខ្សែ ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកលំផាត់

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យមើលស្ពានបាឡេថ្មីមួយខ្សែ ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។

បាតុករក្នុងប្រទេសមីយ៉ាន់ម៉ា២នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅថ្ងៃច័ន្ទនេះទៀតគ្រាដែលបាតុករព្យាយាមចង់ រាំងខ្ទប់ដំណើរការសេដ្ឋកិច្ចក្នុងប្រទេសដោយការនាំគ្នាធ្វើបាតុកម្ម

ទីភ្នាក់ងារអេភីបានរាយការណ៍នៅថ្ងៃច័ន្ទ នេះ ថា ធនាគារ, រោងចក្រនិងកន្លែងលក់ដូរនានាបានបិទទ្វារក្នុងទីក្រុងរ៉ង់ហ្គូន។ រូបភាពតាមហ្វេសប៊ុកបាន បង្ហោះរូបមនុស្សស្លាប់២នាក់ជាបុរសនៅតាមថ្នល់នាក្រុងភាគខាងជើងមីយីតគី យីណា។

ក្រសួងផែនការ បានចេញសេចក្តីណែនាំបន្ថែមដល់គ្រប់បណ្តាអង្គភាពក្រោមឱវាទ ត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតតាមបទបញ្ជារាជរដ្ឋាភិបាល និងវិធានការណ៍របស់ក្រសួងសុខាភិបាល

ក្រសួងផែនការ បានចេញសេចក្តីណែនាំបន្ថែមដល់គ្រប់បណ្តាអង្គភាពក្រោមឱវាទ ត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតតាមបទបញ្ជារាជរដ្ឋាភិបាល និងវិធានការណ៍របស់ក្រសួងសុខាភិបាល