សម្តេចតេជោ ហ៊ុន សែន ៖ ក្នុងករណីមានអ្នកជំងឺកូវីដ-១៩ ស្លាប់ យើងសម្រេចយកការបូជាសព ជំនួសឱ្យការបញ្ចុះ

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ក្នុងករណីមានអ្នកជំងឺកូវីដ-១៩ ស្លាប់ យើងសម្រេចយកការបូជាសព មិនមែនការបញ្ចុះទេ។

រដ្ឋបាលខេត្តសៀមរាប ដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់រវាងខេត្តសៀមរាប ជាមួយនឹងខេត្តកំពង់ធំ

គិតមកទល់ពេលនេះ ស្ថានភាពកូវីដ១៩ កំពុងរីករាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានបង្កើនការចាត់វិធាន​ការកម្រិតខ្ពស់បន្ថែម​ទៀត។ ជាមួយគ្នានេះ ឯកត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន​គណៈ​​បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គល​សង្ស័យមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាបបានសម្រេចដាក់ចេញនូវវិធានការត្រួត​ពិនិត្យសុខភាពបឋមនៅចំណុចព្រំប្រទល់រវាងស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្ត​កំពង់ធំ។ ចំពោះការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយ​​មិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ដោយ​មិនមានតម្រូវឱ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ។

គ.ជ.ប ចេញសេចក្តីណែនាំ៥ចំណុចស្តីពី ការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

គ.ជ.ប ចេញសេចក្តីណែនាំ៥ចំណុចស្តីពី ការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កចំនួន១១២នាក់ នៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តកំរិត (QC2)

ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរបស់ខ្លួនវិញរួចមក រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគ ថវិការ ចែកជូនប្រជាពលរដ្ឋដែលត្រឡប់ពីក្រៅប្រទេស កំពុងធ្វើចត្តាឡីស័កចំនួន១១២នាក់ នៅបឋម . វិទ្យាល័យ តេជោ ហ៊ុន សែន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន សូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅ ចំពោះឧត្តមសេនិយ៍ទោ ម៉ែនលី ដែលបានជួយឧបត្ថម្ភថវិកា សាងសង់ផ្ទះចំនួន២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តកំពង់ធំ ដែលមានជម្រកស្នាក់នៅមិនសមរម្យ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនិយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត អនុប្រធានគណៈកម្មាធិការ សមាគម អតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ (តាម រយៈ ឧត្ដមសេនីយ៍ ត្រី អុិត គឹមស្រ៊ន ស្នងការ រង ) ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់ សាងសង់ផ្ទះចំនួន២ខ្នង ដើម្បីផ្ដល់ជូនអតីតយុទ្ធជន នៅខេត្តកំពង់ធំ ដែលមានជម្រកស្នាក់នៅមិនសមរម្យ ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រោមប្រធានបទថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយនគរបាលចរាចរណ៍ខេត្ត នៅព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០២១នេះ បានបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកខិត្តប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនៅចំណតរថយន្តផ្សារតាយសេង ដើម្បីពញ្ញាក់ស្មារតីដល់អ្នកបើកបរទាំងអស់អោយមានការប្រុងប្រយ័ត្នក្នុងពេលបើកបរ។

លោកជំទាវ មិថុនា ភូថង អញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមក្នុងពិធីចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ និងពិធីសំណេះសំណាល ជាមួយនាយ នាយរង ពលទាហាន និងនគរបាលការពារព្រំដែនគោក ទឹក ប្រចាំការជួរមុខទិសយោធភូមិភាគទី៣ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ក្រសួងអប់រំ សម្រេចឱ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងការលេងកីឡា គ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធ

ក្រសួងអប់រំ សម្រេចឱ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងការលេងកីឡា គ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធ៕

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញទទួលពលករចំនួន ៩៨នាក់ ក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូនដោយបញ្ជាការដ្ឋានកងទ័ពជើងគោក

ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរបស់ខ្លួនវិញរួចមក នៅថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២១ កងយោធពលខេមរភូមិន្ទ បានធ្វើការដឹកជញ្ជូនបងប្អូនពលករមកពីបណ្ដាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសថៃ (ប៉ៃលិន,បាត់ដំបង បន្ទាយមានជ័យ,ឧត្តរមានជ័យ) បញ្ជូនទៅតាមបណ្ដាខេត្តនានាផងដែរ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះ​ពិនិត្យ​មណ្ឌលចត្តាឡីស័ក​​ កំពង់ចាម​ ដែល​មាន​ពលករ​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​ កុម្ភៈ​ ប្រមាណ​​ជិត​២០០នាក់​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ​ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីសក័ កំពង់ចាម ដែលមានបងប្អូនពលករ​ចំណូល​ស្រុក​ ត្រឡប់​មកពីប្រទេសថៃ និងអ្នកពាក់ពន្ធ័ព្រឹត្តិការណ៍២០ កុម្ភៈ សរុប​ចំនួន​​១៨៣នាក់​ ។