
អ្នកសេដ្ឋកិច្ចព្យាករណ៍កំណើនផលិតផលក្នុងស្រុក GDP ថ្មីរបស់សិង្ហបុរីកើនបាន 5.8 ភាគរយសម្រាប់ឆ្នាំនេះ
ក្រុមអ្នកសេដ្ឋកិច្ចវិទូនៅថ្ងៃពុធនេះបានធ្វើការព្យាករណ៍សាជាថ្មីចំពោះកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP របស់សិង្ហបុរីសម្រាប់ឆ្នាំនេះដែលមានទំហំធំជាងមុនដោយសារកត្តារីកចំរើនខ្លាំង ជាពិសេសៃគឺវិស័យផលិតកម្ម និងហិរញ្ញវត្ថុ។