អង់គ្លេសគាំទ្រការអំពាវនាវរបស់អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងឡុង អោយមានការដោះលែងលោកស្រី អោង សាន ស៊ូជី
រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ដូមីនីច រ៉ាអាប (Dominic Raab) បានថ្លែងកោតសរសើរ និងគាំទ្រអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងឡុង ដែលនៅថ្ងៃចន្ទនេះ បានធ្វើការអំពាវនាវអោយមានការដោះលែងលោកស្រី អោង សាន ស៊ូជី និងលោកប្រធានាធិបតី វីន ម្យីនត៍ (Win Myint) ដោយអ្នកទាំងពីរត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋប្រហារយោធាកាលពីខែមុន ។