
សិប្បកម្មឡឥដ្ឋមួយកន្លែងនៅស្រុកកងមាសអាចដំណើរការឡើងវិញ ក្រោយបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ១៩
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យលោក ឯក គឹមធូក ម្ចាស់សិប្បកម្មឡឥដ្ឋ ស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ១៩។