សិប្បកម្មឡឥដ្ឋមួយកន្លែងនៅស្រុកកងមាសអាចដំណើរការឡើងវិញ ក្រោយបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ១៩

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យលោក ឯក គឹមធូក ម្ចាស់សិប្បកម្មឡឥដ្ឋ ស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ១៩។

ខេត្ដកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យលោក ឯក គឹមធូក ម្ចាស់សិប្បកម្មឡឥដ្ឋ ស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ១៩។

លិខិតរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការសម្រេចឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋនេះឡើងវិញ បន្ទាប់ពីកម្មករដែលបម្រើការនៅទីនោះ បានជាសះស្បើយពីជំងឺកូវីដ១៩ ប៉ុន្ដែបុគ្គលរូបនោះ តម្រូវឲ្យបន្ដការធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ។

Leave a Reply