ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅផ្ទះផ្ទាល់ខ្លួន ក្នុងស្រុកវេីនសៃ

នៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបី និងយុវជន ស.ស.យ.ក បានអញ្ជើញមកសាកសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅផ្ទះផ្ទាល់ខ្លួន នៅស្រុកវេីនសៃ ។

 មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអត់ធ្មត់ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ! ៣ការពារ! ជាពិសេសឯកឧត្តមក៏បានជូនពរដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ សូមជួបតែសេចក្តីសុខសប្បាយ សូមកុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។

 ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការធ្វើចត្តាឡីស័ក្តនេះ គឺជាការបំពេញនូវកាតព្វកិច្ចមួយរបស់យើងបានត្រឹមត្រូវ ក្នុងករណីដែលយើងមានវិជ្ជមានជំងឺកូវីដ-១៩ យើងមិនបានទៅចម្លង ទៅក្រុមគ្រួសារ សាច់ញាតិ និងទៅអ្នកដទៃឡើយ ហើយការធ្វើចតាឡីស័កនេះ គឺយើងបានបញ្ចប់នូវការសង្ស័យរបស់យើង តើយើងបានឆ្លងជំងឺកូវីដ-១៩ពីអ្នកដទៃដែរឬទេ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្ដីប្រចាំការ ត្រូវដោះស្រាយនូវរាល់សំណូមពរដែលពួកគាត់បានស្នើសុំឲ្យបានឆាប់រហ័ស ហើយនៅពេលដែលពួកគាត់មានបញ្ហាសុខភាពគួរឲ្យសង្ស័យ ត្រូវបញ្ជូនគ្រូពេទ្យជំនាញមកធ្វើការពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលាផងដែរ។

សូមបញ្ចាក់ថា អំណោយដែលបានចែកជូនដល់ ប្រជាពលរដ្ឋទាំង៨ គ្រួសារនោះ  គឺក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី១កេស មុង១ ភួយ១ ត្រីខ១ យួរ ម៉ាស់ ១ ប្រអប់ ទឹកស៊ីអ៉ីវ ១ ដប ទឹកសុទ្ធ១ យួរ ថ្នាំដុសធ្មេញ ១ ប្រអប់ បន្ទាប់មកឯកឧត្តមក៏បានប្រគល់ម៉ាស់ ១០ ប្រអប់ ស្មេី៥០០ ម៉ាស់ ជែល ៤ ដប ដល់ប៉ុស្តិ៍សុខភាពប្រចាំការនៅស្រុកវេីនសៃផងដែរ ៕

Leave a Reply