
ឯកឧត្តមអភិបាលខេត្តរតនគិរី អញ្ជេីញចុះពិនិត្យស្ថានភាពជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ និងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងស្រុកតាវែង
នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដំណេីរដោយ លោក អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំង៣ប្រភេទ បានអញ្ជេីញចុះពិនិត្យស្ថានភាពជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង៨គីឡូម៉ែត្រ ទទឹង៧ ម៉ែត្រ ចាប់ពីចំណុចភ្នំវែង ចន្លោះពីស្រុកអូរជុំ និងស្រុកតាវែង ហេីយផ្លូវមួយខ្សែនេះចាប់ផ្តេីមជួសជុលនៅដេីមខែមីនា នឹងគ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១ នេះ ។