អង្គការ​ ​WHO​ ​និង​មេដឹកនាំ​ប្រទេស​ចំនួន​២​៣​ ​បង្ហាញ​ការ​គាំទ្រ​លើ​គំនិត​បង្កើត​សន្ធិសញ្ញា​ជំងឺរាតត្បាត​សម្រាប់​ភាព​អាសន្ន​នា​ពេល​អនាគត

មេដឹកនាំ​ប្រទេស​ចំនួន​២​៣​ ​និង​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ ​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​គំនិត​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ ​ដែល​នឹង​ជួយ​ពិភពលោក​ក្នុង​ការដោះស្រាយបញ្ហា​សុខភាព​នា​ពេល​អនាគត​ ​ដូចជា​ជំងឺ​ ​Co​v​i​d​-19 ​ដែល​កំពុងតែ​រីក​រាលដាល​ពាសពេញ​ពិភពលោក​ ​។​

សហរដ្ឋអាមេរិក​ពិចារណា​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​រហូត​ទាល់តែ​រដ្ឋាភិបាល​ជាប់ឆ្នោត​វិល​មក​កាន់អំណាច​វិញ

សហរដ្ឋអាមេរិក​បាន​និង​កំពុង​រៀបចំ​ជាបន្ទាន់​ ​ដើម្បី​ផ្អាក​រាល់​ការ​ទាក់​ ​ទង​ទាំងអស់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​ដែល​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ឆ្នាំ​២​០​១​៣​ ​រហូត​ទាល់តែ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ ​វិលត្រឡប់​មក​កាន់អំណាច​វិញ​ ​នេះ​បើ​តាម​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ ​លោកស្រី​ ខា​ធើ​រី​ន​ តៃ (K​at​her​in​e​ ​T​a​i​) ​។

មន្រ្តីផ្នែកការ​ទូត​បញ្ជាក់​ថា​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិគ្រោង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់នៅ​ថ្ងៃពុធ​នេះ​ ​ដោយ​ផ្តោត​សំខាន់​លើ​ភាព​តានតឹង​នៅ​មី​យ៉ា​ន់​ម៉ា

យោង​តាម​ប្រភព​ការទូត​នៅ​ថ្ងៃចន្ទ​នេះ​បាន​បញ្ជាក់​ថា​ ​ចក្រភព​អង់​ គ្លេ​ស​បាន​អំពាវនាវ​អោយ​មានការ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ស្តីពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ជាទី​ដែល​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ត្រូវ​បាន​សម្លាប់​យ៉ាង​ច្រើន​កាលពី​ថ្ងៃ​ចុង​ស​ប្តាហ៍​មុន​ ​។​

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីសម្រេច ស្ដីពីការបិទចេញ-ចូលជាបណ្ដោះអាសន្នភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីសម្រេច ស្ដីពីការបិទចេញ-ចូលជាបណ្ដោះអាសន្នភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់

រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ឱ្យតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយបានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់និងដោយប្រយោលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ដែលទើបទទួលបានលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ (NIPH) កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងសូមអំពាវនាវឲ្យរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាននិងតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់ ព្រមទាំងធ្វើចត្តាឡីស័ក និងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ៕

អភិបាលខេត្តរតនគិរី បានអះអាងថា គិតមកទល់ពេលនេះនៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ

អភិបាលខេត្តរតនគិរី បានអះអាងថា គិតមកទល់ពេលនេះនៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមបុណ្យសពលោកជំទាវឧកញ៉ា ស៊ុយ សុផាន

ព្រឹកថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព លោកជំទាវឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផានអុីម៉ិច ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧:៥៥នាទីព្រឹក ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយជាថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា ដើម្បីចូលរូមសុខុមាលភាពពលរដ្ឋ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានទទួលអំណោយជាថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា នារសៀល ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​ការ​កែលំអ​សណ្ឋាគារ​មេគង្គ​ ទៅជា​មន្ទីរពេទ្យ​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ តាម​ការ​ណែនាំ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​

ដោយ​អនុវត្ត​តាម​ប្រសាសន៍​​ណែនាំ​​​ដ៏ខ្ពង់ខ្ពស់​​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ នាព្រឹក​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរ​ដោយ​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​កែលំអ​​សណ្ឋាគារ​មេគង្គ​ ក្រុង​កំពង់ចាម​ ប្រែ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ ។

អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូល ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ជាបណ្តោះអាសន្

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូល នៅទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រហូតមានសេចក្តីសម្រេចជាថ្មី ។