ខេត្ដកែប៖ ឯកឧត្ដមសោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្ដកែប បាលផ្ញេីលិខិតជួនពរ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណេីតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំ។
ក្នុងឱកាសថ្ងៃខួបកំណេីតដ៏ឧត្ដុងឧត្ដមគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីដ៏គោរពខ្ពង់ខ្ពស់ ក្នងនាមក្រុមប្រឹក្សា គណ:អភិបាលខេត្ដ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្ដកែបទាំងមូល និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមប្រសិទ្ធពរបវមហាប្រសេីរជួនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនិងឈានចូលមកដល់នៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១ខាងមុខនេះ សូមប្រកមដោយសុខភាពបរិបូណ៍ វន្ឍភាពនិងភាពសម្បូររុងរឿងជានិរន្ដរ៍តរៀងទៅ។
ខ្ញុំសូមចូលរួមសម្ដែងនូវការគោរពកោតសរសេីរដ៏ស្មោះស្ម័គ្រចំពោះការដឹកនាំប្រកបដោយវីរៈភាពដ៏អង់អាច និងឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលតែងតែខិតខំអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារជម្នះអស់រាល់ឧបសគ្គ ក្នុងការដោះស្រាយនូវការលំបាក គ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ក្នុងកាល់ទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមមុខ នៃការរាតត្បាតនៃជម្ងឺ ដ៏កាចសាហាវកូវីដ១៩ ពិសេសការដាក់ចេញវិធានការបន្ទាន់ប្រកបដោយប្រសិទ្ធភាពខ្ពស់ “៣កុំ ៣ការពារ” ក្នុងការបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩។ សមិទ្ធផលដ៏មហិមារបស់សម្តេចតេជោ ពិតជាមិនអាចរៀបរាប់កាត់ថ្លៃបាន និងបានផ្តិតជាប់ក្រអៅបេះដូង របស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជានិម្មិតរូបនៃប្រជាជាតិខ្មែរផងដែរ។
ក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ ខ្ញុំសូមលេីហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុស័ក្កសិទ្ធឹទាំងឡាយក្នុងលោក ឫទ្ធឹបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្វសាធុការពជ័យគ្រប់ប្រការជួនសម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីសូមមានជន្មានយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណេីរការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្ដិភាព ស្ថិរភាពសម្បូរសប្បាយរុងរឿង និងអភិវឌ្ឍលេីគ្រប់វិស័យជានិរន្ដរ៍តរៀងរហូតទៅ។
សូមសម្ដេចអគ្គមហាសេនាបតីតេជោ នៃព្រះរាជាណាចក្រកម្ពុជា មេត្ដាទទួលគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតអំពីយេីងខ្ញុំ៕