ឯកឧត្តម ថង សាវុន អញ្ជើញចុះពិនិត្យមើលដំណើរការ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្រ្ដីរាជការ នៅសាលមហោស្រពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នៅព្រឹកថ្ងៃសៅរ៍៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន អញ្ជើញចុះពិនិត្យមើលដំណើរការ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្រ្ដីរាជការ នៅសាលមហោស្រពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ក្នុងមន្ទីរវប្បធម៌ខេត្តរតនគិរី) ។

ឆ្លៀតក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យមើលដំណើរការនៃការចាក់វ៉ាក់សាំងនេះផងដែរ ឯកឧត្តមបានធ្វើការកោតសរសើរដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានរៀបចំទីតាំងបានយ៉ាងមានរបៀបរៀបរយ មានការរក្សាគម្លាតសុវត្ថិភាព ការអនុវត្តវិធានការអនាម័យបានត្រឹមត្រូវ និងធ្វើការចាក់ប្រកបដោយភាពរលូន ជូនដល់មន្រ្ដីរាជការរបស់យើងទាំងអស់ ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនមន្រ្ដីរាជការយើងទាំងអស់ អញ្ជើញមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ អោយបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនយើង គ្រួសារ និងសហគមន៍របស់យើងទាំងមូល ហើយនៅពេលដែលទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយក្ដី ក៏ត្រូវតែបន្ដអនុវត្តន៍ តាមវិធានការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ ។

សូមបញ្ជាក់ផងដែរថានៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី៣ នេះគឺចាក់ជូនមន្រ្ដីរាជការគ្រប់ស្ថាប័ន ព្រមទាំងក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកក្រុងទាំង៩ និងមន្រ្ដីភូមិឃុំទាំងអស់ ។ ដែលវ៉ាក់សាំងដែលទទួលបានលើកនេះពីក្រសួងសុខាភិបាលគឺជាវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១៥,០០០ដុស ដែលអាចចាក់បានចំនួន ៧,៥០០នាក់ នេះបើតាមការបញ្ជាក់អោយដឹងពីលោកគ្រូពេទ្យ អ៊ូ ដេត ប្រធានកម្មវិធីចាក់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ។

Leave a Reply