ឯកឧត្តម គឹម សន្តិភាព៖ ច្បាប់តម្រូវឲ្យបុគ្គលមួយចំនួនចាំបាច់ត្រូវតែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជារដ្ឋលេខាធិការ បានមានប្រសាសន៍ថា ជាគោលការណ៍ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត។ នេះជាការលើកឡើងរបស់ ឯកឧត្តមក្នុងបណ្តាញសង្គម Facebook ផ្ទាល់របស់ឯកឧត្តម។

រដ្ឋបាលខេត្តកែប ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ និងរក្សាប្រពៃណីទំនៀមទម្លាប់របស់ជាតិឱ្យបានគង់វង្ស និងភាពរុងរឿងនោះ

ឯកឧត្តម អ៊ុន ចាន់ដា បន្ដទទួលអំណោយពីសប្បុរសជនដេីម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយការជឿជាក់លើកការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងឃើញមានសប្បុរសជនជាបន្តបន្ទាប់ បាននាំយកនូវគ្រឿងឧបភោគបរិភោគ,សម្ភារៈការពារជំងឺកូវី-១៩ រួមនឹងថវិកា មកឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាលីស័កនៅក្នុងបណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម និងដើម្បីជួយលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

អភិបាលខេត្តកំពង់ចាម​ សម្រេចអនុវត្តវិធានការរដ្ឋបាល រយៈពេល ២សប្តាហ៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំ ការអនុវត្តវិធានការរដ្ឋបាល រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ពលរដ្ឋគ្រប់ត្រូវគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ បើទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា នៃក្របខណ្ឌក្រសួង ចំនួន ៧៨៧នាក់ នាព្រឹកថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

រដ្ឋមន្រ្តីការបរទេស នឹងចូលរួមកិច្ចសន្ទនាត្រីភាគី បើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-អង់គ្លេស​ រិះរកមធ្យោបាយ ដើម្បីពង្រឹងទំនាក់ទនងរវាងអាស៊ាន និងចក្រភពអង់គ្លេស

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនា​​​ត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ឯកឧត្តម អ៊ី ឈាន និងអភិបាលខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត

នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយគ្រឿងដង្វាយ ភ្លេងពិណពាទ្យ របាំជូនពរ និងរបាំក្ងោក ថ្វាយរូបសំណាកលោកយាយយ៉ាត ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងបងប្អូនជនរួមជាតិទាំងអស់ ឱ្យទទួលបានសេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច ជាពិសេសជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19) ទាំងអស់គ្នា។

បន្ទាន់ !! រកឃើញអាជីវករផ្សារអូរឫស្សី២០នាក់ទៀតដែលបានឆ្លងជំងឺកូវីដ-១៩

នៅថ្ងៃនេះ គណៈកម្មការផ្សារអូរឫស្សីសូមជម្រាបជូនដល់បងប្អូនអាជីវករ និងអតិថិជនទាំងអស់ដែលចេញ-ចូល និងលក់ដូរក្នុងផ្សារអូរឬស្សីសូមអញ្ជើញយកសំណាកនឹងអ្នកបានយកសំណាករួចហើយត្រូវធ្វើចត្តាឡីស័កជាបន្ទាន់

ឯកឧត្តម ថង សាវុន កោតសរសើរ ចំពោះកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តីជំនាញចុះអន្តរាគមន៍ ចំពោះជនសង្ស័យកូវីដ១៩ យោងតាមលទ្ធផលសំណាក

ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី បានមានប្រសាសន៍ កោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តី ជំនាញទាំងអស់ ដែលបានអនុវត្តវិធានការអន្តរាគមន៍ឆ្លើយតបបានទាន់ពេលវេលា ឆ្លើយតបភ្លាមៗទៅនឹងសភាពការណ៍ជាក់ស្តែង ក្នុងគោលដៅកាត់ផ្តាច់ការចម្លងមេរោគរាតត្បាតជម្ងឺកូវីដ១៩ និងរកឲ្យឃើញអ្នកពាក់ព័ន្ធទាំងអស់ ជៀសវាងសភាពការណ៍ទុំជោ រហូតដល់មិនអាចគ្រប់គ្រងបាន។ នេះជាប្រសាសន៍ របស់ឯកឧត្តមតាមរយៈបណ្តាញសង្គម Facebook របស់ឯកឧត្តមផ្ទាល់ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

ចុះពិនិត្យមើលដោយផ្ទាល់!!! ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារ ចុះពិនិត្យអំពីវឌ្ឍនភាព នៃការចាក់វ៉ាក់សាំង កូវីដ-១៩ របស់រដ្ឋបាលខេត្ត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ គឺធ្វើការចាក់ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។