លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលជាក់ស្តែងដល់ទីតាំង និងចាត់វិធានការក្តៅចំពោះក្រុមជនខិលខូចដែលលួចឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃភ្នំរបស់រដ្ឋ​ដោយខុសច្បាប់

ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុម​ការងារ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងដល់ទីតាំង និងចាត់វិធានការក្តៅចំពោះក្រុមជនខិលខូច ដែលលួចឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃភ្នំរបស់រដ្ឋដោយខុសច្បាប់ ស្ថិតនៅចំនុចអូរកប់អង្ករ ភូមិ​អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខមន្ត្រីនគរបាល០១នាក់ដែលរងរបួស​ជើង ក្នុងពេលចុះបំពេញបេសកកម្មបង្រ្កាបជនប្រដាប់អាវុធ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខមន្ត្រីនគរបាល ០១នាក់ដែលរងរបួសជើង ក្នុងពេលចុះបំពេញបេសកកម្មបង្រ្កាបជនប្រដាប់អាវុធ នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ

អភិបាលខេត្តមណ្ឌលគីរី និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”

នៅព្រឹកថ្ងៃពុធ ០១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាគណៈអធិបតីភាពក្នុងទិវា

អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាការងារទំនាក់ទំនងព្រំដែន និងកិច្ចសហការរវាងខេត្តប៉ៃលិន ជាមួយខេត្តចាន់ថៈបុរី

ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាការងារទំនាក់ទំនងព្រំដែន និងកិច្ចសហការរវាងខេត្តប៉ៃលិន ជាមួយខេត្តចាន់ថៈបុរី ប្រទេសថៃ ដឹកនាំដោយឯកឧត្តម សុធី ថងយ៉ែម អភិបាលខេត្ត ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ ចុះជួប សួរសុខទុក្ខ និងនាំយកស្បៀងអាហារ រទេះជនពិការ និងថវិកា ជូនចាស់ជរា នៅតំបន់ដាច់ស្រយាលក្នុងភូមិភ្នំរាំង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឆ្លៀតពេលពីបំពេញការងាររដ្ឋបាលលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះជួប សួរសុខទុក្ខ និងនាំយកស្បៀងអាហារ រទេះជនពិការ និងថវិកា ជូនចាស់ជរា អ្នកជំងឺ និងជនពិការ នៅតំបន់ដាច់ស្រយាលក្នុងភូមិភ្នំរាំង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលកំពុងជួបការខ្វះខាតជីវភាពក្នុងគ្រួសារ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សពូកែ ផ្នែក “អក្សរសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា” ថ្នាក់ទី១២ និងថ្នាក់ទី៩ ចំនួន ១៨នាក់

នាថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សពូកែចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ផ្នែក "អក្សរសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា" ថ្នាក់ទី១២ និងថ្នាក់ទី៩ ចំនួន ១៨នាក់

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកីឡាករឈ្នះមេដាយមាស និងសំរឹទ្ធក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ ក្នុងប្រទេសវៀតណាម

នាថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ កីឡាករឈ្នះមេដាយមាស និងសំរឹទ្ធក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Sea Games) ឆ្នាំ២០២២ ក្នុងប្រទេសវៀតណាមរួមជាមួយនឹងការដង្ហែក្បួន ដើម្បីអបអរសាទរដល់កីឡាករក្នុងខេត្តកោះកុង

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង​ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយទីប្រឹក្សាជប៉ុន អំពី​ការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង

នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល​ខេត្តបាត់​ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយទីប្រឹ​ក្សាជប៉ុន អំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី១០ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនជនចាស់ជរាទីទ័លលំបាក ០១គ្រួសារ នៅស្រុកកំពង់សៀម

នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរជាមួយព្រះសីលសំវរ ប៊ត តាំងចេង ព្រះនាគមុនី មេគណខេត្ត ឯកឧត្តម អនុប្រធាន លោក លោកស្រី សមាជិក