អភិបាលខេត្តមណ្ឌលគីរី និងប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣៧ អាណត្តិទី៣

នៅព្រឹកថ្ងៃអង្គារ​ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣៧ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក សមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ និងសមាជិកភូមិ ផងដែរ

អនុប្រធានទី ២ រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តម Ek Nath Dhakal ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំឡុងពេល នៃការបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ អាណត្តិទី៥

លោកជំទាវអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងលោកស្រី អស់លោក ជាចៅសង្កាត់ ចៅសង្កាត់រងទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត នាកន្លងមកនេះ ដើម្បីបន្តដឹកនាំ រដ្ឋបាលសង្កាត់ឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ការកសាងស្ពានបេតុងព្រះពន្លា ឆ្លងស្ទឹងសិរីសោភ័ណ ក្រុងសិរីសោភ័ណ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់អំណោយ កសាងស្ពានបេតុងព្រះពន្លាមានបណ្តោយ ១២០ម ទទឹង១០ម ឆ្លងស្ទឹងសិរីសោភ័ណ ម្តុំវត្តព្រះពន្លា ភូមិ៤ និងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

អភិបាលខេត្តកោះកុង ចាត់តំណាងអញ្ជើញចុះសួរសុខទុក្ខ  និងនាំយកថវិកា  គ្រឿងឧបភោគបរិភោគ មួយចំនួន  ចែកជូនគ្រួសារសពចំនួន០២គ្រួសារ  ដែលរងគ្រោះដោយសារគ្រោះរន្ទះបាញ់  នៅស្រែអំបិល

បណ្ឌិត អ៊ុក  ភ័ក្ត្រា  អភិបាលរង  នៃគណៈអភិបាលខេត្ត  និងជាប្រធានលេខាធិការដ្ឋាន  នៃគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ ខេត្តកោះកុង  តំណាងលោកជំទាវ អភិបាលខេត្ត  បានអញ្ជើញចុះសួរសុខទុក្ខ  និងនាំយកថវិកា  គ្រឿងឧបភោគបរិភោគ មួយចំនួន  ចែកជូនគ្រួសារសពចំនួន០២គ្រួសារ  ដែលរងគ្រោះដោយសារគ្រោះរន្ទះបាញ់  នៅស្រែអំបិល

រដ្ឋមន្រ្តីការបរទេសកម្ពុជា-ឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាថ្ងៃទី០៧កក្កដា នៅរាជធានីភ្នំពេញ

ប្រមុខការទូតកម្ពុជា-ឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាថ្ងៃទី០៧ កក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ ។

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នាំយកទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក

នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ រួមទាំងក្រុមគ្រួសារ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមានៅវត្តមេមត់ ក្នុងស្រុកមេមត់ និងវត្តត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

អភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតី ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ៃលិន

ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ៃលិន អាណត្តិទី៥ នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន

អភិបាលខេត្តមណ្ឌលគីរី ចូលរួមអមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២២ ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមអមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត