រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សា លើការរកទីផ្សារលក់ផលិតផលកសិកម្មខេត្ត ឱ្យកាន់តែទូលំទូលាយ

នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សា លើការរកទីផ្សារលក់ផលិតផលកសិកម្មខេត្ត កាន់តែទូលំទូលាយ ដោយមានការអញ្ជើញដឹកនាំកិច្ចប្រជុំពី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងឱ្យ លោកជំទាវ មិថុនា ភូថង ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗ នៅឧបទ្វីបកូរ៉េ 

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសេចក្តីថ្លែងការណ៍ស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗនៅឧបទ្វីបកូរ៉េ នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២នេះ ដោយលើកយកចំណុចមួយចំនួនរួមមាន៖

រដ្ឋមន្ត្រីការពារជាតិកម្ពុជា ៖ យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ មានច្រកតែមួយគត់ គឺការចរចារកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី ឈ្នះ ឈ្នះ 

នៅក្នុងសម័យប្រជុំពេញអង្គទី៤ នៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ “កិច្ចសន្ទនាសាំងគ្រីឡា” នារសៀលថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ បានថ្លែងការណ៍ជូនសម័យប្រជុំពេញអង្គជ្រាបអំពីការខិតខំរួមគ្នាដោះស្រាយបញ្ហា ធានាឱ្យបាននូវស្ថិរភាព កសាងសន្តិភាព និងភាពសុខដុមរមនាប្រកបដោយចីរភាព និងការលើកស្ទួយវិបុលភាពសម្រាប់តំបន់និងពិភពលោកដោយការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គឺជាកត្តាសំខាន់បំផុត។សម្តេចពិជ័យសេនាបានបញ្ជាក់ថា “យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ មានច្រកតែមួយគត់ គឺការចរចារកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី “ឈ្នះ ឈ្នះ”។” នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា ទៀបាញ់ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តម អ៊ី ឈាន និងក្រុមការងារ ជួបសំណេះសំណាលជាមួយបងប្អូនអតីតគណបក្សភ្លើងទៀននៅភូមិសួរស្តី សង្កាត់អូរតាវ៉ៅ

(ប៉ៃលិន)៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយពង្រឹងខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនមណ្ឌលប៉ៃលិន និងក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូនអតីតគណបក្សភ្លើងទៀននៅភូមិសួរស្តី សង្កាត់អូរតាវ៉ៅ…

ទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ បន្តរៀបចំអភិរក្ស និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងលោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អាស្រមអ្នកតាក្រហមក និងរបងហ៊ុមព័ទ្ធជុំវិញទីតាំងប្រវត្តិសាស្ត្រទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយប្រព្រឹត្តិទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ (ខ) សាលាខេត្តត្បូងឃ្មុំ។

អភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន

នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានប្រចាំខេត្តត្បូងឃ្មុំ

ឯកឧត្តម អ៊ី ឈាន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិកូនភ្នំ, ភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ

រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិកូនភ្នំ, ភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ឯកឧត្តម អ៊ី ឈាន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួន ៧ភូមិ ក្នុងសង្កាត់បរយ៉ាខា

ប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស…

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាព នៅក្នុងខេត្ត ដើម្បីត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ការបិទយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោត

រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ស្ដីពីការពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងខេត្ត និងត្រៀមរៀបចំផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ការបិទយុទ្ធនាការឃោសនា