សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះការចូលព្រះទិវង្គតព្រះអង្គម្ចាស់ក្សត្រី ស៉ីសុវត្ថិ នារីប៊ុង៉ា ជ្រោច

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះការចូលព្រះទិវង្គតព្រះអង្គម្ចាស់ក្សត្រី ស៉ីសុវត្ថិ នារីប៊ុង៉ា ជ្រោច

ឯកឧត្តម អ៊ី ឈាន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិផ្សារព្រំ, ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិផ្សារព្រំ, ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ឯកឧត្តម អ៊ី ឈាន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួន៣ភូមិ ក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិកូនភ្នំ, ភូមិអូរឫស្សីល, ភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

៤ខែដើមឆ្នាំ២០២២ ការនាំចេញម្រេចរបស់កម្ពុជា មានជិត ៤ពាន់តោន កើនឡើង ៧៩ភាគរយ

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា គិតត្រឹមរយៈពេល ០៤ខែ ដើមឆ្នាំ២០២២ ពោលគឺចាប់ពីខែមករា ដល់ខែមេសា ការនាំចេញម្រេចរបស់កម្ពុជាមានចំនួន ៣,៨៣៤.៦៧តោន កើនឡើង ៧៩.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ក្រសួងមហាផ្ទៃ ស្នើគណបក្សភ្លើងទៀន ពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្ដិកៈគណបក្ស ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ។

សម្តេចតេជោ​ ហ៊ុន​ សែន​ នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧  ស្ដីពី «អនាគតរបស់អាស៊ី»  ក្រោមមូលបទ«ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក»   

តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី (HASEBE Tsuyoshi) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុននីកកេ (Nikkei Inc.)  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់មកពីបណ្ដាប្រទេសអាស៊ីដ៏ទៃទៀត  ថ្លែងសុន្ទរកថាក្នុងសន្និសីទ អន្តរជាតិ លើកទី២៧  ស្ដីពី «អនាគតរបស់អាស៊ី»  ក្រោមមូលបទ  «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក»  ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់រូបវ័ន្តផង និង តាមប្រព័ន្ធអនឡាញផង នៅថ្ងៃទី ២៦-២៧ ខែ ឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាស៊ាន មិនត្រូវការជ្រើសរើស មហាអំណាចណាមួយនោះឡើយ

លើវេទិកាជជែកពីយុទ្ធសាស្រ្តរបស់អាស៊ានឆ្លើយតបនឹងវិបត្តិតំបន់ និងពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានគូសបញ្ជាក់ថា អាស៊ានមានគោលការណ៍ច្បាស់ គឺមិនត្រូវការជ្រើសរើសមហាអំណាចណាមួយនោះឡើយ។

កម្ពុជា ចាប់ផ្តើមប្រុងប្រយ័ត្នលើអ្នកដំណើរចេញចូលអន្តរជាតិ

ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការការពារការចម្លងជំងឺអុតស្វា តាមរយៈមន្ត្រីប្រចាំការនៅច្រកចេញ-ចូលអន្តរជាតិ ដើម្បីពិនិត្យមើលឱ្យបានហ្មត់ចត់នូវ អ្នកដំណើរចូលមកកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីក្តីព្រួយបារម្ភពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីក្តីព្រួយបារម្ភពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលវិបត្តិនេះមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែង។