ស្ថានទូតឥណ្ឌា អបអរសាទរ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលកៀរគរមូលនិធិបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា

ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ បានបង្ហោះសារអបអរសាទរ និងថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានកៀរគរមូលនិធិ ដើម្បីបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀតនៅកម្ពុជា។

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២

ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នេះ ។

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យដីដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើស្រុក ដើម្បីរៀបចំដាំកូនឈើប្រណីតៗឡើងវិញ

រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យដីដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើស្រុក ដើម្បីរៀបចំដាំកូនឈើប្រណីតៗឡើងវិញ

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងពិនិត្យមើលទីតាំងប្រវត្តិសាស្ត្រយោធា កាលពីសម័យសង្គ្រាមផងដែរ

រដ្ឋបាលខេត្តកោះកុង ជួបពិភាក្សាការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ក្រសួងមហាផ្ទៃ លើសេចក្តីព្រាងតារាងគោលដៅ ដែលមានចំនួន៦០ទីតាំង សហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថាន នៅក្នុងខេត្ត សម្រាប់ឆ្នាំ២០២២

លោក ស្រេង ហុង អភិបាល រង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឃុន គឹមឃាន ប្រធានក្រុមការងារ រួមនឹងសមាជិក សមាជិកា ដែលមានសមាសភាពអញ្ជើញមកពី នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងតំណាងវិនិយោគឯកជន

អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យ និងរៀបចំសម្អាតអនាម័យ បរិស្ថាន រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ

ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យ និងរៀបចំសម្អាតអនាម័យ បរិស្ថាន រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវអតីតយុទ្ធជនទាំងអស់បន្តចូលរួមថែរក្សា ការពារតម្លៃសន្តិភាព ដែលបងប្អូនតស៊ូរួមអាវុធជាមួយសម្ដេចតេជោ ហ៊ុន សែន ខិតខំយកមកបានដោយលំបាក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជន ក្នុងឳកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១-មិថុនា-ឆ្នាំ២០២២

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។

ក្រសួងការបរទេសខ្មែរ បង្ហាញលទ្ធផល កិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា និងកិច្ចសន្ទនាដែលី្លលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»

ក្រសួងការបរទេសខ្មែរ បង្ហាញលទ្ធផល កិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា និងកិច្ចសន្ទនាដែលី្លលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»

រដ្ឋបាលខេត្តកោះកុង ប្រជុំសម្រេចលើការចុះត្រួតពិនិត្យលើការស្នើសូមទីតាំងចាក់បំពេញអាចម៍ដី កម្មសិទ្ធិឯកជន ០១កន្លែង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ រួមមាន មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីររ៉ែ និងថាមពល សង្កាត់ស្ទឹងវែង ភូមិបាលក្រុងខេមរភូមិន្ទ