ត្បូងឃ្មុំ៖រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ហោង ជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ មានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ មានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្ត។
ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗ និង ហែលទឹកកម្សាន្តលេងជាមួយល្បឿនទឹកហូរ នាខែវស្សា ក៏ដូចជាទៅដើម្បីអធិដ្ឋានព្រះពុទ្ធបដិមា និង សុំពរជ័យពីព្រះសង្ឃដែលនៅទីនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះ ។
ជាមួយគ្នានេះដែរ មន្ទីទេសចរណ៍អំពាវនាវដល់ភ្ញៀវទេសចរ មកលេងតំបន់នេះរួមគ្នារៀបចំ ថែរក្សាទឹកធ្លាក់ និង ល្អាងថ្មហោង ឲ្យមានសម្រស់ធម្មជាតិស្រស់ត្រកាលជាទីកម្សាន្តដ៏សែនមនោរម្យបែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់មកសម្រាកលំហែកាយនៅទីនេះ៕