ប្រធានសហជីពស៊ីនទ្រី ថ្លែងអំណរគុណរដ្ឋាភិបាលយកចិត្តទុកដាក់កម្មករប្រមូលសំរាម

លោក កៅ សុខវ៉ាត ប្រធាន​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​ក្រុមហ៊ុន​ ស៊ីន​ទ្រី បានប្រាប់​ កម្ពុជាថ្មី នៅ​ថ្ងៃ​នេះ លោកសូមអរគុណដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ព្រួយបារម្ភដល់សុវត្ថិភាពកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ។

លោក កៅ សុខវ៉ាត មានប្រសាសន៍បន្តថា៖ “ការចុះឈ្មោះចាក់វ៉ាក់សាំងនោះ គឺធ្វើឡើយដោយស្ម័គ្រចិត្តតាមបណ្ដាខណ្ឌនីមួយៗ ខ្ញុំអត់ទាន់ដឹងច្បាស់ថាកម្មករប្រមូលសំរាមចាក់វ៉ាក់សាំងនៅទីណាទេ”។

លោក កៅ សុខវ៉ាត មានប្រសាសន៍បន្តថា នៅពេលនេះ លោកមិនទាន់ដឹងថា ចំនួនអ្នកទៅចាក់វ៉ាក់សាំងនោះមានប៉ុន្មាននាក់នោះទេ។

លោក កៅ សុខវ៉ាត មានប្រសាន៍ថា៖ “នៅថ្ងៃនេះមិនទាន់មានបងប្អូនកម្មករប្រមូលសំរាមរូបណាបានទៅចាក់វ៉ាក់សាំងនៅឡើយទេ ពួកគាត់នៅបម្រើការជាធម្មតាសិនទេ ប៉ុន្តែបើពេលណា ថ្ងៃណា មិនទាន់បានច្បាស់ទេ”។

ប្រធាន​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​ក្រុមហ៊ុន​ ស៊ីន​ទ្រី រូបនេះ បានឱ្យដឹងថា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីទាំងអស់មានជាង ១,៧០០នាក់ រួមទាំងបុគ្គលិកទៀតគឺមានជាង២,០០០នាក់ជាង។

Leave a Reply