សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញចុះត្រួតពិនិត្យគោលដៅប្រចាំការ​ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅទីតាំងមួយចំនួន ខេត្តស្វាយរៀង​

នៅថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង និងក្រុមការងារខេត្ត បានអញ្ជើញចុះត្រួតពិនិត្យគោលដៅប្រចាំការ​ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅទីតាំងមួយចំនួនដូចជា​ ទីតាំងព្រំប្រទល់ស្រុកមាសហែក ខេត្តស្វាយរៀង​ និងស្រុកកំចាយមារ ខេត្តព្រៃវែង​ និងផ្លូវជាតិលេខ១៣ ចំណុចឃុំអណ្តូងត្របែក ស្រុករមាសហែក និងឃុំក្របៅ​ ស្រុកកំចាយមារ ខេត្តព្រៃវែង​ និងបានបន្តដំណេីរពិនិត្យគោលដៅស្រុកស្វាយជ្រំ​ និងក្រុងបាវិត​។
ក្នុងឱកាសនោះ​ដែរ​ នៅតាមគោលដៅនីមួយៗ​ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភជូនដល់កងកម្លាំងប្រចាំការដូចជា​ មី​ និងទឹកសុទ្ធ​ ផងដែរ

​ឯកឧត្ដម​ គួច​ ចំរើន​ ដឹកនាំ​មន្ត្រី​​ចុះពិនិត្យស្ថានភាពដងស្ទឹងព្រែកត្នោត ក្នុង សង្កាត់ព្រែកហូរ និងសង្កាត់តាក្តុល ក្រុងតាខ្មៅ

នៅល្ងាចថ្ងៃទី២០​ ខែសីហា​ ឆ្នាំ​២០២៤​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាលខេត្តកណ្ដាល​ ដឹកនាំ​មន្ត្រី​​ចុះពិនិត្យស្ថានភាពដងស្ទឹងព្រែកត្នោត ក្នុងសង្កាត់ព្រែកហូរ និងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល

ឯកឧត្ដម គួច ចំរើន អនុញ្ញាតឱ្យប្រតិភូរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល++++++++ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអនុញ្ញាតឱ្យប្រតិភូរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ក្នុងជំនួបសម្ដែងការគួរសមនេះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានកោតសរសើរដល់ក្រុមការងារចម្រុះអធិការកិច្ចហត្ថកម្មបរទេស អន្តោប្រវេសន៍ ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ក្នុងកិច្ចការអន្តោប្រវេសន៍ ជាពិសេសការស្នាក់នៅរបស់ជនបរទេស ហើយសូមបន្តនូវការគ្រប់គ្រង ការធើ្វអន្តោប្រវេសន៍ ដើម្បីធានាបានការស្នាក់នៅដោយស្របច្បាប់របស់ជនបរទេសដែលបានរស់នៅក្នុងខេត្តកណ្ដាលេ

អភិបាលខេត្តមណ្ឌលគីរី​ ចុះពិនិត្យស្ថានភាព នៃការកាប់រានព្រៃយកដីធ្វើកម្មសិទ្ធិខុសច្បាប់ នៅតំបន់ព្រៃខៀវក្នុងភូមិសាស្ត្រ ឃុំរយ៉ ស្រុកកោះញែក

ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម​ ថង​ សាវុន​ អភិបាលនៃគណៈអភិបាលខេត្ត​មណ្ឌលគីរី បានអញ្ជើញ​ ចុះពិនិត្យស្ថានភាពនៃការកាប់រានព្រៃយកដីធ្វើកម្មសិទ្ធិខុសច្បាប់ និងនាំយកសម្ភារៈ​ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់កងកម្លាំង​ ដែលកំពុងឈរជើងការពា​រ​ នៅតំបន់ព្រៃខៀវក្នុងភូមិសាស្ត្រ ឃុំរយ៉ ស្រុកកោះញែក​​ ដោយមានការអញ្ជើញចូលរួម​ពីសំណាក់​ លោកឧត្តមសេនីយ៍ទោ​ មៀច​ សាមុត​ មេបញ្ជារការកងពលតូចអន្តរាគមន៍លេខ១២៨​ លោកឧត្តមសេនីយ៍ទោ​ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ ប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ និងមន្ត្រីជំនាញ​ពាក់ព័ន្ធ​ ដែល​ប្រព្រឹត្តទៅនៅតំបន់ព្រៃខៀវក្នុងភូមិសាស្ត្រ ឃុំរយ៉ ស្រុកកោះញែក​ ខេត្តមណ្ឌលគិរី

លោកម៉ននី បណ្ឌិត អញ្ជើញចូលរួម ពិធីសំណេះសំណាល ស្តីពីសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជូនដល់មន្រ្ដីរាជការ កងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិ ទូទាំងក្រុងព្រៃវែង

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ម៉ននី បណ្ឌិត អភិបាលក្រុង បានអញ្ជើញចូលរួមពិធីសំណេះសំណាលពីសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជូនដល់មន្រ្ដីរាជការ កងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិទូទាំងក្រុងព្រៃវែង ខេត្ដព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡាំង ជា ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលរដ្ឋាន ក្រុងព្រៃវែង

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកាគណបក្ស នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ទន្លេបាសាក់…

រសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ទន្លេបាសាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន៦៨នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ…

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ជូនដល់បុគ្គលសិក្សា លោកគ្រូ អ្នកគ្រូ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ជូនដល់បុគ្គលសិក្សា លោកគ្រូ អ្នកគ្រូ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាល នៃគណៈអភិបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២៤

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាល នៃគណៈអភិបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២៤

អភិបាលខេត្តស្ទឹងត្រែង សម្តែងក្តីរីករាយ ដែលបានរំដោះផ្លូវដែលកំពុងធ្វើការជួសជុល កំណាត់ផ្លូវលេខ៣៦ ពីការដក់ទឹក ខួបប្រាំង ខួបវស្សា

ថ្លែងតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា បើទោះបីការជួសជុលកំណាត់ផ្លូវលេខ៣៦ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ក្នុងស្ថានភាពបណ្តោះអាសន្នក៏ពិតមែន ប៉ុន្តែឯកឧត្តមអភិបាលខេត្តត្រែង បានសម្តែងនូសេចក្តីសោមនស្សរីករាយ ជាអនេក ដែលបានរំដោះផ្លូវនេះ ពីការដក់ទឹក ខួបប្រាំង ខួបវស្សា ពិបាកដល់ការធ្វើដំណើររបស់ពុកម៉ែ បងប្អូន ពិសេសម្ចាស់លំនៅដ្ឋានដែលនៅជាប់ផ្លូវនោះ

អភិបាលខេត្តស្ទឹងត្រែង ទទួលជួបការងារជាមួយ លោកស្រី ឃ្វីនែត វ៉ង់ នាយិកាប្រចាំប្រទេស នៃអង្គការ ភ្លែនអន្តរជាតិ និងសហការី

នាព្រឹក ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសាលសវនាការសាលាខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ឃ្វីនែត វ៉ង់ នាយិកាប្រចាំប្រទេស នៃអង្គការ ភ្លែនអន្តរជាតិ និងសហការី ស្តីពីនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការ និងពិនិត្យការអនុវត្តគម្រោងនៅខេត្តស្ទឹងត្រែង