នាព្រឹក ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសាលសវនាការសាលាខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ឃ្វីនែត វ៉ង់ នាយិកាប្រចាំប្រទេស នៃអង្គការ ភ្លែនអន្តរជាតិ និងសហការី ស្តីពីនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការ និងពិនិត្យការអនុវត្តគម្រោងនៅខេត្តស្ទឹងត្រែង។















