សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈកម្មវិធី zoom

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រីអភិបាលរងខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី zoom

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យទីតាំងតំបន់ទេសចរណ៍មួយចំនួន និងសួរសុខទុក្ខអាជីវករ ភ្ញៀវទេសចរ ដែលមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យនៅតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួន ក្នុងខេត្ត និងសួរសុខទុក្ខអាជីវករ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី។

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនព្រះអង្គវនវាសី ចន្ទ មុនី និមន្តសម្តែងធម្មទេសនា អប់រំចិត្ត

ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនព្រះអង្គវនវាសី ចន្ទ មុនី និមន្តសម្តែងធម្មទេសនា អប់រំចិត្ត នៅបរិវេណ វត្តរតនសោភ័ណ (ហៅវត្តកោងកាង) ខេត្តប៉ៃលិន

លោកជំទាវ មិថុនា ភូថង អញ្ជើញចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដែលប្រចាំការគោលដៅការពារសន្ដិសុខសណ្ដាប់ធ្នាប់ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ០៣-០៤ ផ្លូវជាតិលេខ៤៨

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដែលប្រចាំការគោលដៅការពារសន្ដិសុខសណ្ដាប់ធ្នាប់ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ០៣-០៤ ផ្លូវជាតិលេខ៤៨ ភូមិអូរជ្រៅ ឃុំបឹងព្រាវ និងចំណុចគោលដៅប៉ុស្តិ៍រដ្ឋបាលដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ឯកឧត្តម​ ថង​ សាវុន​ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម​ ថង​ សាវុន​ អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្ដម​ អ៊ុំ​ ឃន​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងដ៏ខ្ពង់​ខ្ពស់​ ឯកឧត្ដម​ ម៉ែន​ ង៉ុយ​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញជាគណៈ​ អធិបតី​ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី​ ក្រោមអធិបតីភាព​​ ឯកឧត្តម ប្រាក់ សំអឿន

ឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល ចំណាយ របស់រដ្ឋបាល ខេត្តស្វាយរៀង​

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល ចំណាយ របស់រដ្ឋបាល ខេត្តស្វាយរៀង​ ស្ថិតនៅសាលប្រជុំអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោម

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ តាមរយះប្រព័ន្ធវីដេអូ​ ZOOM

នាព្រឹកថ្ងៃសុក្រ៤រោច​ ខែស្រាពណ៍ ឆ្នាំរោង​ ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ ​ អភិបាលខេត្ត​ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ តាមរយះប្រព័ន្ធវីដេអូ​ ZOOM

លោកជំទាវ បាន ស្រីមុំ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីឌីអូ ខុនហ្វឺរេន

ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីឌីអូ ខុនហ្វឺរេន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំក្រុមការងាររដ្ឋបាលខេត្តឧត្តរមានជ័យ ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី០៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

នៅព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តឧត្តរមានជ័យបានបើកកិច្ចប្រជុំសាមញ្ញលើកទី០៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជីញចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យនិងដោយមានការអញ្ជីញចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្តឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តនិងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញលោកអភិបាលក្រុង/ស្រុកទាំង០៥និងលោកនាយករដ្ឋបាលលោក លោកស្រីនាយករងរដ្ឋបាល និងប្រធានក្រុមប្រឹក្សាក្រុង/ស្រុក លោកមេបញ្ជាការងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមកម្មវិធី ZOOM

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅសាលប្រជុំ ហែម ខន (តាមកម្មវិធី ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤:
ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែក ឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤