ឯកឧត្តម ថង សាវុន អញ្ជើញចុះទស្សនាភ្នំណាំលៀរ ដើម្បីពិនិត្យ និងកែលម្អតំបន់នេះ ឲ្យកាន់តែមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង

បន្ទាប់ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាសាមគ្គីរួចមក ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត /ស្រុក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទស្សនាភ្នំណាំលៀរ ដើម្បីពិនិត្យ និងកែលម្អតំបន់នេះ ឲ្យកាន់តែមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង