លោក ម៉ននី បណ្ឌិត អញ្ជើញប្រគល់វិញ្ញាបនបត្រសម្រាប់សិស្សថ្នាក់កុំព្យូទ័រ ថ្នាក់បំណិនជីវិត និងជំនាញអាជីវកម្ម!

ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិស្សា លើមុខវិជ្ជាកុំព្យូទ័រ និងថ្នាក់បំណិនជីវិត និងជំនាញអាជីវកម្ម ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស នៅវិទ្យាល័យហ៊ុន សែនកំពង់លាវចំនួន១៤៤នាក់ ស្រី៨១នាក់ ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង