នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង និងក្រុមការងារខេត្ត បានអញ្ជើញចុះត្រួតពិនិត្យគោលដៅប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅទីតាំងមួយចំនួនដូចជា ទីតាំងព្រំប្រទល់ស្រុកមាសហែក ខេត្តស្វាយរៀង និងស្រុកកំចាយមារ ខេត្តព្រៃវែង និងផ្លូវជាតិលេខ១៣ ចំណុចឃុំអណ្តូងត្របែក ស្រុករមាសហែក និងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និងបានបន្តដំណេីរពិនិត្យគោលដៅស្រុកស្វាយជ្រំ និងក្រុងបាវិត។
ក្នុងឱកាសនោះដែរ នៅតាមគោលដៅនីមួយៗ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភជូនដល់កងកម្លាំងប្រចាំការដូចជា មី និងទឹកសុទ្ធ ផងដែរ។
























