សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិកាព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៦ (RBC.26) រវាងយោធភូមិភាគទី៣ កងទ័ពជើងគោក ជាមួយកងបញ្ជាការការពារព្រំដែនចន័្ទបុរី-ត្រាត

នៅសណ្ឋាគារ កោះកុង រីសត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិកាព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៦ (RBC.26) រវាងយោធភូមិភាគទី៣ កងទ័ពជើងគោក ជាមួយកងបញ្ជាការការពារព្រំដែនចន័្ទបុរី-ត្រាត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម ឧត្តមនាវីឯក សមរភូមិ ចាន់ថូ មេបញ្ជាការការពារព្រំដែនចន័្ទបុរី-ត្រាត ប្រទេសថៃ

ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃចន្ទ៧រោច​ ខែស្រាពណ៍​ ឆ្នាំរោង​ ឆស័ក​ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត

ឯកឧត្តម មាន ចាន់យ៉ាដា៖ គ្រប់ការអនុវត្តការងារដែលល្អត្រូវតែមានផែនការ ការត្រួតពិនិត្យតាមដាន និងការដកស្រង់បទពិសោធន៍

ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានលើកឡើងថា គ្រប់ការអនុវត្តការងារដែលល្អត្រូវតែមានផែនការ ការត្រួតពិនិត្យតាមដាន និងការដកស្រង់បទពិសោធន៍។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដឹកនាំពលរដ្ឋនិងយុវជនជាច្រើននាក់ នៅក្នុងខេត្តស្ទឹងត្រែង ចុះទៅពិនិត្យមើលបង្គោលព្រំដែន

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដឹកនាំពលរដ្ឋនិងយុវជនជាច្រើននាក់ នៅក្នុងខេត្តស្ទឹងត្រែង ចុះទៅពិនិត្យមើលបង្គោលព្រំដែន

ឯកឧត្តម សរ​ សុពុត្រា​ ទទួលស្បៀងសង្គ្រោះបឋម និងថវិកា ចូលរួមសកម្មភាពមនុស្សធម៌ ពីក្រុមហ៊ុនស្រ៊ូយរស្មី

ឯកឧត្តម​ សរ​ សុពុត្រា​ អភិបាលខេត្ត​ស្ទឹងត្រែង នារសៀលថ្ងៃទី២៤​ ខែ សីហា ឆ្នាំ២០២៤​ នៅសាលាខេត្ត​ បានទទួលស្បៀងសង្គ្រោះបឋម និងថវិកាចូលរួមសកម្មភាពមនុស្សធម៌ ពីក្រុមហ៊ុនស្រ៊ូយរស្មី ព្រមទាំងទទួលថវិកា ពីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងស្ទឹងត្រែង ។ ទន្ទឹមនោះលោក អភិបាលខេត្ត​ បានប្រគល់ស្បៀងសង្គ្រោះបឋម​ និងថវិកា ជូនដល់សាខាកាកបាទក្រហមខេត្ត ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ផងដែរ

លោកជំទាវ បាន ស្រីមុំ អញ្ជើញទទួលស្វាគមន៏ និងអមដំណើរព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលស្វាគមន៏ និងអមដំណើរព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងជួបប្រជាពុទ្ធបរិស័ទទូទាំងខេត្តសម្ដែងធម៌ទេសនា នៅវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង ក្រុងប៉ៃលិន ខេត្តប៉ៃលិន

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញបិទវគ្គអប់រំនយោបាយ កម្រិត១​ ជជំនាន់ទី២៨

នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយគណបក្ស កម្រិត១​ ជំនាន់ទី២៨ ដែលរៀបចំឡើងដោយគណបក្សខេត្តកំពង់ចាម

លោកជំទាវ មិថុនា ភូថង អញ្ជើញផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ជូននិយោជក កម្មករ កម្មការីនី នៅក្រុមហ៊ុន យ៉ាហ្សាគី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ជូននិយោជក កម្មករ កម្មការីនី នៅក្រុមហ៊ុន យ៉ាហ្សាគី

ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញទទួលដំណើរនិមន្តទស្សនកិច្ចរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅស្រុកអន្លងវែង ក្រុងសំរោង និងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញទទួលដំណើរនិមន្តរបស់ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុន្នី មកកាន់ភូមិសាស្ត្រខេត្តឧត្តរមានជ័យ បន្ទាប់ពីខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀតតាមបន្ទាត់ ព្រំដែន

ឯកឧត្ដម មាន ចាន់យ៉ាដា៖ រដ្ឋបាលខេត្តឧត្តរមានជ័យនឹងជំរុញឱ្យមានសភាពាណិជ្ជកម្មខេត្តឧត្តរមានជ័យឆាប់ៗខាងមុខនេះ

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា រដ្ឋបាលខេត្តឧត្តរមានជ័យនឹងជំរុញឱ្យមានសភាពាណិជ្ជកម្មខេត្តឧត្តរមានជ័យឆាប់ៗខាងមុខនេះ