លោកម៉ននី បណ្ឌិត អញ្ជើញចូលរួម ពិធីសំណេះសំណាល ស្តីពីសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជូនដល់មន្រ្ដីរាជការ កងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិ ទូទាំងក្រុងព្រៃវែង

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ម៉ននី បណ្ឌិត អភិបាលក្រុង បានអញ្ជើញចូលរួមពិធីសំណេះសំណាលពីសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជូនដល់មន្រ្ដីរាជការ កងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិទូទាំងក្រុងព្រៃវែង ខេត្ដព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡាំង ជា ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលរដ្ឋាន ក្រុងព្រៃវែង

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ម៉ននី បណ្ឌិត អភិបាលក្រុង បានអញ្ជើញចូលរួមពិធីសំណេះសំណាលពីសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជូនដល់មន្រ្ដីរាជការ កងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិទូទាំងក្រុងព្រៃវែង ខេត្ដព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡាំង ជា ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលរដ្ឋាន ក្រុងព្រៃវែង ។

ក្នុងឱកាស នោះដែរឯកឧត្ដម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង បានមានមតិសំណេះសំណាលផ្ដាំផ្ញើសាកសួរសុខទុកនិងការនឹករលឹកពីសំណាក់សម្ដេចមហាបរវធិបតី ហ៑ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែនឹករលឹកបារម្មណ៍ពីសុខភាព សុខទុក្ខបងប្អូនមន្រ្ដីរាជការកងកម្លាំង និងបងប្អូនប្រជាពលរដ្ឋយើង ជានិច្ច ។

ជាមួយគ្នានេះឯកឧត្ដមប្រធាន ក៏បានជម្រាបជូននូវ គោលការណ៍អនុសាសន៍សំខាន់ៗ៧ចំណុចរបស់សម្ដេចធិបតីជូនដល់អង្គពិធីបានជ្រាបកាន់តែច្បាស់លាស់ថែមទៀតដើម្បីជាមូលដ្ឋានសម្រាប់អនុវត្ដការងារចំពោះមុខអោយបានកាន់តែល្អប្រសើរ ។

លើសពីនេះទៀតឯកឧត្ដមប្រធាន ក៏បានជម្រាបជូនអំពីសភាពការណ៍ សន្ដិសុខសណ្ដាប់ធ្នាប់សំខាន់ៗក្នង និងក្រៅប្រទេស ដោយទាញយកនូវឧទាហរណ៍ច្បាស់ៗមកបញ្ជាក់ជូនដល់អង្គប្រជុំបានជ្រាបកាន់តែច្បាស់ ។

ឯកឧត្ដមប្រធានក៏បានសង្កត់ធ្ងន់ថា យើងត្រូវចូលរួមការពារ ថែរក្សាសន្ដិសុខ សន្ដិភាព ដែលរកបានដោយកម្រនេះ អោយបានស្ថិតស្ថេរគង់វង្សជាដាច់ខាត់ ជូនប្រទេសជាតិ និងប្រជាជនយើង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ហើយត្រូវការពារ អនុវត្ដ និងគោរពតាមបទបញ្ជា យ៉ាងមុឺងម៉ាត់ដាច់ខាត់បំផុត ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត ។

ជាចុងបញ្ជប់នៃកម្មវិធីឯកឧត្ដមប្រធាន ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់បងប្អូនកងកម្លាំងទាំងបី ក្រុមប្រឹក្សាសង្កាត់ទាំង៤ និងលោក លោកស្រីមេភូមិទាំងអស់ក្នុងក្រុង ដើម្បីជាការលើកទឹកចិត្ដ ក្នុងការបំពេញការងារមួយរយៈពេលចុងក្រោយនេះ ដោយមិនខ្លាចនឿយហត់ ទាំងយប់ទាំងថ្ងៃដើម្បីប្រទេសជាតិ និងប្រជាជន ។