សម្តេចតេជោ ហ៊ុន សែន៖ អាចោរក្បត់ជាតិ សម រង្ស៉ី មានកំហុសនយោបាយធំ២ ទី១ នាំមនុស្សរត់ទៅក្រៅស្រុក ដែលធ្វើឱ្យក្បាលម៉ាស៊ីននយោបាយពួកប្រឆាំងដាច់អស់ និងទី២៖ គឺដកមនុស្សចេញពី គ.ជ.ប

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា អាចោរក្បត់ជាតិ សម រង្ស៉ី មានកំហុសនយោបាយធំ២ចំនួន គឺទី១៖ បាននាំមនុស្សរត់ទៅក្រៅស្រុក ដែលធ្វើឱ្យក្បាលម៉ាស៉ីននយោបាយពួកប្រឆាំងដាច់អស់ និងទី២៖ គឺការដកមនុស្សចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)